បារាំងនិងអាល្លឺម៉ង់អះអាងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលសាមគ្គីភាព របស់លីប៊ី
|
បារាំងនិងអាល្លឺម៉ង់អះអាងសហប្រតិបត្តិការជាមួយរដ្ឋាភិបាលសាមគ្គីភាព របស់លីប៊ី (Image: VNA) |
(VOVworld) – ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១៦ មេសា
បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលសាមគ្គីភាពជាតិរបស់លីប៊ី
លោក Fayez al Sarraj នៅមូលដ្ឋានកងទ័ពជើងទឹកនៅរដ្ឋធានី Tripoli រដ្ឋមន្ត្រី
ការប ទេសបារាំង លោក Jean Marc Ayrault និងសមភាគីអាល្លឺម៉ង់ លោក
Frank Walter Steimeiner បានអះអាងនូវការប្តេជ្ញាចិត្តរបស់ប៉ារីសនិងបែក
ឡាំងគឺសហ ប្រតិបត្តិការជាមួយរដ្ឋាភិបាលសាមគ្គីភាពជាតិរបស់លីប៊ី
សំដៅជួយឧបត្ថម្ភ ប្រទេសនេះស្តារឡើងវិញសន្តិសុខ ប្រឆាំងនឹងលិទ្ធិ
ភេវរកម្មនិងនាំមកនូវសេវ៉ា កម្មសាធារណៈសំរាប់ប្រជាជនលីប៊ី។ រដ្ឋមន្ត្រី
ការបរទេសបារាំង លោក Jean Marc Ayrault បានឲ្យដឹងថា៖ ភាពចាំបាច់
នាបច្ចុប្បន្នគឺការបណ្តុះបណ្ដាល កំលាំងប៉ូលីស្តនិងកងទ័ពលីប៊ី ព្រមទាំង
ប្រកាសថា៖ បារាំងត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភរដ្ឋាភិបាលលីប៊ីលើ
វិស័យនេះ។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលសាមគ្គីភាពជាតិ
របស់លីប៊ី លោក Fayez al Sarraj បានប្រសាសថា៖ ទោះបីជាមានកិច្ច
សហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធ ប្រឆាំងនឹង
ភេរវកម្មក្តី ប៉ុន្តែ លីប៊ីមិនរងចាំការធ្វើអន្តរាគមន៍របស់សហគមន៍អន្តរ
ជាតិទេ៕