បារាំងនិងអាល្លឺម៉ង់ឯកភាពគ្នាលើផែនការថវិកា Eurozone

(VOVWORLD) -បារាំងនិងអាល្លឺម៉ង់បានឯកភាពគ្នាលើចំណុចសំខាន់ៗនៃផែនការថិវិកាសម្រាប់តំបន់ចាយប្រាក់រួមអឺរ៉ុប (Eurozone) ហើយនឹងដាក់ជូនរដ្ឋមន្ត្រីហិរញ្ញវត្ថុនានារបស់សហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) នាថ្ងៃទី ១៩ ខែវិច្ឆិកាខាងមុខ។
បារាំងនិងអាល្លឺម៉ង់ឯកភាពគ្នាលើផែនការថវិកា Eurozone - ảnh 1 សកម្មភាពពិនិត្យប្រាក់អឺរ៉ូនៅឯក្រុមហ៊ុនលក់ដេញថ្លៃមួយនៅទីក្រុង Rennes ប្រទេសបារាំង។ (រូបថតៈ AFP / VNA)

បារាំងនិងអាល្លឺម៉ង់មិនទាន់ដាក់ចេញនូវតួរលេខថវិកាច្បាស់លាស់នៅឡើយទេ ពោលគឺត្រឹមតែឯកភាពគ្នាអំពីរាល់គោលការណ៍ជាសារវ័ន្តតែប៉ុណ្ណោះ។ នេះគឺជាការបោះជំហានទៅមុខមួយ ដែលបារាំង និងអាល្លឺម៉ង់មានគោលបំណងចង់ចែករំលែកជាមួយប្រទេសជាមាជិក Eurozone។

ផែនការថវិការួមសម្រាប់Eurozone ទាំងមូលគឺជាគំនិតផ្ដូចផ្ដើមស្នូលរបស់ ប្រធានាធិបតីបារាំងលោក  Emmanuel Macron សំដៅការពារ រូបយប័ណ្ណអឺរ៉ូ ប៉ុន្តែបានបង្កឱ្យមានការខ្វែងគំនិតគ្នារវាងបារាំងនិងអាល្លឺម៉ង់ ដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតរបស់ Eurozone ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ