បារាំងនិងអេហ្ស៊ីបទទួលបានកិច្ចព្រមព្រៀងជួញដូរនាវាចម្បាំងMistralចំនួន២គ្រឿង

(VOVworld)-អេហ្ស៊ីបបានយល់ព្រមទិញឡើងវិញនាវាចម្បាំង Mistral ចំនួន២
គ្រឿង​ដែលបារាំងផលិត​ឲ្យរុស្ស៊ី ប៉ុន្តែបន្ទាប់នោះមិនប្រគល់ដោយសារទាក់ទិន ដល់វិបត្តិនៅអ៊ុយក្រែន។ នាថ្ងៃទី២៣កញ្ញា វិមានប្រធានាធិបតីបារាំងបានឲ្យដឹង​
ថា ប្រធានាធិបតីបារាំងលោក Francois Hollande និងសមភាគីអេហ្ស៊ីប Abdel
Fattah al-Sisi បានយល់ព្រមគ្នាជាគោលការណ៍ស្តីពីការដែលបារាំងនឹងលក់នាវា ពីរគ្រឿងពោលខាងលើឲ្យអេហ្ស៊ីប។ តាមនោះ ប៉ារីសនិងក្រុងគែទទួលបានកិច្ច
ព្រមព្រៀង៦សប្តាហ៍ ខណៈដែលប៉ារីសនិងម៉ូស្គូឯកភាពអំពីប្រាក់ចំនួន១,២ពាន់
លានអឺរ៉ូ ជាចំនួនប្រាក់ដែលបារំាងត្រូវសងសំណងសម្រាប់រុស្ស៊ីដោយសារពុំ
អនុវត្ត ការប្រគល់នាវាតាមកិច្ចសន្យា។ តាមកិច្ចសន្យានេះ នាវា Mistral ពីរគ្រឿង
នេះ ត្រូវបានបារាំងប្រគល់ឲ្យរុស្ស៊ីនាឆ្នាំ២០១៤និង២០១៥។ ប៉ុន្តែទំនាក់ទំនង
រវាង រុស្ស៊ីនិងលោកខាងលិចកាន់តែក្រក់ទៅៗ ដោយវិបត្តិនៅអ៊ុក្រែន ហើយកាល
នោះ ដៃគូរបស់បារាំងបានចាត់ទុកថា ការដែលបារាំងបន្តអនុវត្តតាមកិច្ចសន្យា  នឹងប្រឆាំងទស្សនឯកោរុស្ស៊ីរបស់លោកខាងលិច។​បារាំងនិងរុស្ស៊ីបានលុបចោល
កិច្ចសន្យា បន្ទាប់នោះ ម៉ូស្គូបានបើកភ្លើងខៀវដើម្បីបារីសលក់នាវាពីរគ្រឿងនេះ
ឲ្យអេហ្ស៊ីប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ