បារាំងនាំមុខគេនៅលើពិភពលោកអំពីចំនួនករណីឆ្លងកូវីដ១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ
(VOVWORLD) - សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩៕
ប្រជាជនពាក់ម៉ាស់ការពារជំងឺរាតត្បាតកូវីដ-១៩ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ រូបថត៖ THX/ TTXVN
|
យោងតាមទំព័រស្ថិតិអន្តរជាតិ worldometer.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែធ្នូ នៅទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ១៩ សរុបចំនួន ២៧៩.៨០១.៩៤៧នាក់ ក្នុងនោះមានករណីស្លាប់ចំនួន ៥.៤១២.៩០៩នាក់។
ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងកន្លងមក ពិភពលោកបានកត់ត្រាករណីឆ្លងជំងឺថ្មីចំនួនជាង ៤៧២.០០០ នាក់ និងមានអ្នកជំងឺចំនួន ៣.៧៩៦បានស្លាប់។បារាំងនាំមុខគេនៅលើពិភពលោក ដោយមានករណីឆ្លងកូវីដ១៩ចំនួនជាង ១០០.០០០នាក់។ នេះជាថ្ងៃទីបីជាប់គ្នាហើយ ដែលចំនួនករណីឆ្លងជំងឺថ្មីនៅបារាំងបានឡើងដល់កម្រិតខ្ពស់បំបែកកំណត់ត្រា។ អ៊ីតាលីជាប់ចំណាត់ថ្នាក់លេខ២ និងបន្ទាប់មកគឺសហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយសារជំងឺរាតត្បាតកូវីដ១៩។ ឥណ្ឌាឈរលំដាប់ថ្នាក់លេខ២ និងប្រេស៊ីលឈរលំដាប់ថ្នាក់លេខ៣៕