បារាំងបើកកិច្ចប្រជុំសន្តិសុខបន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិ

(VOVWORLD) - នារសៀលថ្ងៃទី ៣០ ខែមិថុនា បារាំងបានបើកកិច្ចប្រជុំសន្តិសុខបន្ទាន់មួយ ដើម្បីវាយតម្លៃ និងពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងស្ថានភាពកុបកម្មអូសបន្លាយនៅទូទាំងប្រទេស បន្ទាប់ពីប៉ូលីសបានបាញ់សម្លាប់ក្មេងជំទង់អាយុ ១៧ ឆ្នាំម្នាក់ កាលពីដើមសប្តាហ៍នេះ។
បារាំងបើកកិច្ចប្រជុំសន្តិសុខបន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិ - ảnh 1រថយន្តត្រូវបានដុតបំផ្លាញក្នុងអំឡុងពេលកុប្បកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចាកចេញមុនពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ដែលប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល (បែលហ្ស៊ិក) ហើយវិលត្រឡប់ទៅប្រទេសវិញដើម្បីដឹកនាំកិច្ចប្រជុំនៅទីក្រុងប៉ារីស។ អញ្ជើញថ្លែងនៅទីនេះ លោក Macron បានប្រកាសថា បន្ទាប់ពីរយៈពេល៣ថ្ងៃនៃកុបកម្មនៅក្នុងប្រទេសបារាំង អគារចំនួនជិត ៥០០ខ្នងរងការខូចខាត រថយន្តចំនួន ២.០០០គ្រឿងត្រូវបានដុតបំផ្លាញ និងអគ្គីភ័យជាង ៣.៨០០ភ្លើងបានផ្ទុះឡើង។ កម្លាំងប៉ូលិសបានចាប់ខ្លួនមនុស្សជាង ៨៧០នាក់ ក្នុងអំឡុងពេលកុប្បកម្មកាលពីយប់ថ្ងៃទី២៩ ខែមិថុនា។ មួយភាគបីនៃអ្នកដែលត្រូវបានចាប់ខ្លួននោះ គឺជា "មនុស្សវ័យក្មេង ឬកុមារ" ដែលមានអាយុចន្លោះពី ១៤ ទៅ ១៥ ឆ្នាំ។

លើសពីនេះទៅទៀត លោកប្រធានាធិបតី Macron ក៏បានអំពាវនាវឲ្យបណ្តាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យដកចេញនូវ "ខ្លឹមសាររសើបពិសេស" ទាក់ទងនឹងកុបកម្ម។ លោកក៏បានឲ្យដឹងថា នឹងដាក់ពង្រាយប៉ូលិសបន្ថែមទៀត ដើម្បីគ្រប់គ្រងស្ថានការណ៍។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី៣០ មិថុនាមក អាជ្ញាធរទីក្រុង Marseille ក៏បានចេញសេចក្តីសម្រេច ហាមឃាត់ប្រជាជនមិនឲ្យធ្វើបាតុកម្មនៅទីកន្លែងសាធារណៈ។ ការដឹកជញ្ជូនសាធារណៈទាំងអស់នៅក្នុងទីក្រុង Marseille បានបិទដំណើរការចាប់តាំងពីវេលាម៉ោង ៧ យប់ម្សិលមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ