បារាំង៖បេក្ខជនប្រធានាធិបតីទាំង៥រូបជជែកពិភាក្សាតទល់គ្នានៅលើទូរទស្សន៍

បារាំង៖បេក្ខជនប្រធានាធិបតីទាំង៥រូបជជែកពិភាក្សាតទល់គ្នានៅលើទូរទស្សន៍ - ảnh 1
បេក្ខជនប្រធានាធិបតីបារាំងលោក Emmanuel Macron ក្នុងយុទ្ធនាការបោះឆ្នោតនៅទីក្រុង Lyon នាថ្ងៃទី៤ កុម្ភៈ (រូបថត៖EPA/TTXVN)

(VOVworld) - បេក្ខជនទាំង៥រូបដែលកំពុងនាំមុខគេក្នុងការស្ទង់មតិអំពីការ
ប្រកួតប្រជែង ចូលក្នុងវិមាន Elysee បានចូលរួមការជជែកពិភាក្សាតទល់គ្នានាយប់
ថ្ងៃទី២០ មិនា ដែលត្រូវបានផ្សាយផ្ទាល់នៅលើកាណាល់ទូរទស្សន៍ TF១និងLCI។
បេក្ខជនទាំងនេះរួមមាន៖អតីតនាយករដ្ឋមន្រ្តីលោក Francois Fillon ជាតំណាងឲ្យ
ភាគីស្ដាំនិយមនិងគណៈបក្សសាធារណៈជន (LR) អតីតរដ្ឋមន្ត្រីក្រសួងអប់រំលោក
Benoit Hamon ជាតំណាងឲ្យភាគីឆ្វេងនិយមនិងគណៈបក្សសង្គម (PS) លោកស្រី
 Marine Le Pen ប្រធានគណៈបក្សស្ដាំនិយមរណសិរ្សជាតិ (FN) បេក្ខជនកណ្ដាល
និយមអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចលោក Emmanuel Macron និងថ្នាក់ដឹក នាំចលនាឆ្វេង
និយម “ប្រទេសបារាំងមិនចុះញ៉ម” លោក Jean-Luc Melenchon។
ការជជែកពិភាក្សានេះត្រូវបានបែងចែកជា៣ផ្នែកក្រោមប្រធានបទ៖រូប
សណ្ឋានសង្គម រូបសណ្ឋានសេដ្ឋកិច្ចនិងកិត្យានុភាពរបស់បារាំងនៅលើឆាកអន្តរ
ជាតិ។នៅទីនេះ បេក្ខជនទាំង៥រូបបានធ្វើការប្រៀបធៀបហើយពិភាក្សាអំពីបញ្ហា
ជាក់ស្ដែងនានាដូចជាដំណោះស្រាយសំរាប់ស្ថានភាពគ្មានការងារ អាយុចូលនិវត្ត
ធ្វើការក្នុងរយៈពេល៣៥ម៉ោងក្នុងមួយសប្ដាហ៍ សង្គ្រាមប្រឆាំងភេរវកម្ម ហើយ
ទំនាក់ទំនងជាមួយប្រទេសធំៗដូចជាអាមេរិកនិងរុស្ស៊ីជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ