បារាំងបង្កើតរដ្ឋាភិបាលថ្មីដោយការផ្លាស់ប្ដូរតិចតួច

បារាំងបង្កើតរដ្ឋាភិបាលថ្មីដោយការផ្លាស់ប្ដូរតិចតួច - ảnh 1
នាយករដ្ឋមន្រ្តីបារាំងលោក Bernard Cazeneuve (រូបថត៖AFP/TTXVN)

(VOVworld) - ក្រោយពីត្រូវបានប្រធានាធិបតីបារាំងលោក Francois Hollande
តែងតាំងជានាយករដ្ឋមន្រ្តីបារាំង ជំនួសឲ្យលោក Manuel Valls ដែលទើបនឹងបាន
លាលែងពីតំណែងដើម្បីចូលរួមការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ២០១៧នោះ
លោក Bernard Cazeneuve បានប្រកាសសមាជិករដ្ឋាភិបាលថ្មីដោយមានការផ្លាស់ប្ដូរ
យ៉ាងតិចតួច។ប្រការនេះសរឲ្យឃើញថា ប្រធានាធិបតីលោក Francois Hollande និង
នាយករដ្ឋមន្រ្តីលោក Bernard Cazeneuve ចង់បន្តរ ក្សាដដែលគោលនយោបាយ
សេដ្ឋកិច្ចសង្គមនាបច្ចុប្បន្នរហូតដល់ពេលបញ្ចប់ អាណត្តិនាខែមិថុនាឆ្នាំ២០១៧។
ក្នុងទីតាំងថ្មីទាំងបីដែលទើបនឹងបានតែងតាំងនោះ លេចធ្លោគឺលោក Bruno Le
Roux មេដឹកនាំភាគីភាគច្រើនក្នុងសភាជាន់ ទាបបារាំង ដែលកាន់តំណែងជា
រដ្ឋមន្រ្តីមហាផ្ទៃ។ក្រៅពីនោះ​លោក Andre Vallini ដែលកំពុងកាន់តំណែងជារដ្ឋលេខា
ធិការទទួលបន្ទុកការងារផែនការ ដែនដីនិងអភិវឌ្ឍន៍ ត្រូវបានតែងតាំងជារដ្ឋលេខា
ធិការទទួលបន្ទុកទំនាក់ទំនង ជាមួយរដ្ឋសភា ហើយលោក Jean-Marie Le Guen
ក្លាយទៅជារដ្ឋលេខាធិការ ទទួលបន្ទុកការអភិវឌ្ឍន៍និងភាសាបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ