បារាំងបង្កើនថវិកាការពារជាតិបន្ទាប់ពីអំពើភេរវកម្មនានា
|
ប្រធានាធិបតីបារាំង លោក Francois Hollande |
(VOV)_ប្រធានាធិបតីបារាំង លោក Francois Hollande បានប្រកាសនាថ្ងៃទី២៨
មេសាថា៖នឹងបង្កើនថវិកាការពារជាតិ បន្ថែមជិត៤ពាន់លានអឺរូ ក្នុងរយៈពេល៤ឆ្នាំ
ខាងមុខនេះ ដើម្បីបង្ការ ប្រឆាំងនឹងលិទ្ធិជ្រុលនិយម ក្រោយបណ្ដាអំពើភេរវកម្ម
ដែលទាក់ទិនដល់ជនឥស្លាម នាដើមឆ្នាំ២០១៥នេះ នៅទីក្រុងបារីស។ លោក
Francois Hollande បានអះអាងថា៖ គោលដៅរបស់សេចក្ដីសម្រេចចិត្តនេះ មិន
គ្រាន់តែធានាសន្តិសុខនៅលើទូទាំងប្រទេសបារាំងប៉ុណ្ណោះទេ ថែមទាំងធានា
សុវត្ថិភាពសំរាប់បណ្ដាកងកម្លាំងយោធា ដែលកំពុងបំពេញភារកិច្ចនៅឯបរទេស
ទៀតផង៕