បារាំងបង្កើនសន្តិសុខមុនពេលមហោស្រពភាពយន្ត Cannes ឆ្នាំ ២០១៦


បារាំងបង្កើនសន្តិសុខមុនពេលមហោស្រពភាពយន្ត Cannes ឆ្នាំ ២០១៦ - ảnh 1
បារាំងបង្កើនសន្តិសុខមុនពេលមហោស្រពភាពយន្ត Cannes ឆ្នាំ ២០១៦ (Image : VNA)

(VOVworld) – នាថ្ងៃទី​៩ ឧសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Bernard
 Cazeneuve បានឲ្យដឹងថា៖ បណ្ដាវិធានការសន្តិសុខមានការរឹតបន្ទឹងនៅមហោ
ស្រពខ្សែភាព យន្ត Cannes ឆ្នាំ ២០១៦ ក្នុងកាលៈទេសៈ ប្រទេសនេះកំពុងប្រឈម
មុខនឹងគ្រោះអាសន្ន វាយប្រហារភេរវកម្មខ្ពស់បំផុតពីមុនមក។ ថ្លែងមតិនៅ
សន្និសីទកាសែតមួយ លោក  Cazeneuve បានឲ្យដឹងថា៖ មនុស្សចំនួន​ ៤៥០០
នាក់នឹងចូលរួមមហោស្រពខ្សែភាពយន្ត លើកទី ៦៩ ដែលនឹងប្រព្រឹត្តទៅចាប់
ពីថ្ងៃទី ១១ ដល់ទី ២៥ ឧសភានៅបារាំង។ ដើម្បីធានា សន្តិសុខសំរាប់ព្រឹត្តិការណ៍
នេះ បារាំងបានដាក់ពង្រាយបុគ្គលិកសន្តិសុខចំនួន ៤០០ នាក់ និងប៉ូលីស្តរាប់
រយនាក់ទៀត។​ បណ្ដាអ្នកជំនាញការខាងគ្រាប់បែកមីននឹងអនុវត្តការងាររាវរក
និងបំផ្លាញគ្រាប់បែកមីនក្នុងអំឡុងប្រព្រឹត្តទៅព្រឹតិ្តការណ៍នេះ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ