បារាំងបិទព្រះវិហារអ៊ីស្លាមមួយ ដែលទាក់ទងនឹងការសម្លាប់គ្រូបង្រៀន

(VOVWORLD) - ព្រះវិហារនៅតំបន់ Pantin ដែលមានទីតាំងស្ថិតនៅភាគឦសានជាយទីក្រុងប៉ារីស ត្រូវបានបិទទ្វារក្នុងរយៈពេល ៦ ខែ គិតចាប់ពីថ្ងៃទី ២១ ខែតុលា។ នេះជាកន្លែងដែលមានសាសនិកឥស្លាមជាង ១៥០០ នាក់មកបួងសួងជាទៀងទាត់។
បារាំងបិទព្រះវិហារអ៊ីស្លាមមួយ ដែលទាក់ទងនឹងការសម្លាប់គ្រូបង្រៀន - ảnh 1 ព្រះវិហារនៅតំបន់ Pantin ដែលមានទីតាំងស្ថិតនៅភាគឦសានជាយទីក្រុងប៉ារីស ត្រូវបានបិទទ្វារក្នុងរយៈពេល ៦ ខែ (រូបថត៖ AFP)

ព្រះវិហារអ៊ីស្លាមនេះ ត្រូវបានបិទទ្វារដោយមានមូលហេតុថាក្នុងរយៈពេលប៉ុន្មានថ្ងៃមុននោះ មុនពេលកើតឡើងករណីឃាតកម្មដ៏សាហាវលើគ្រូបង្រៀនម្នាក់ បន្ទាប់ពីគ្រូបង្រៀនរូបនេះបានបង្ហាញឲ្យកូនសិស្សមើលគំនូរប្លុកកំប្លែងរបស់ព្យាការីជនជាតិឥស្លាម Mohammed ហើយវិហានេះត្រូវបានបង្ហោះទៅលើទំព័រហ្វេសប៊ុនូវវីដេអូឃ្លីបមួយ ដែលរិះគន់ចំពោះការដែលគ្រូបង្រៀនរូបនេះបានជ្រើសរើស  ឯកសារដែលទាក់ទងនឹងសាសនាអ៊ីស្លាមក្នុងការបង្រៀន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៩ ខែតុលា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចតំបន់ Pantin បិទទ្វារវិហារនេះតែម្តង។ លោកក៏បានប្រកាសផងដែរថា បារាំងនឹងមិនអត់អោនដល់អ្នកដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ