បារាំងបានកំណត់អត្តសញ្ញាណដៃដល់ដែលបង្កការបាញ់ប្រហារ


បារាំងបានកំណត់អត្តសញ្ញាណដៃដល់ដែលបង្កការបាញ់ប្រហារ - ảnh 1
បារាំងបានកំណត់អត្តសញ្ញាណដៃដល់ដែលបង្កការបាញ់ប្រហារ (Image: VNA)

(VOVworld) –ប៉ូលីសបារាំងបានកំណត់អត្តសញ្ញាណជនប្រដាប់អាវុធ ចំនួន ៣ នាក់ដែលបានដំណើការបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាវដ្ដី Charlie Hebdob
នាថ្ងៃទី ៧ មករា។ ក្នុងនោះ ជនប្រដាប់អាវុធចំនួន ២ នាក់គឺភាតរៈ Said Kouachi
និង Cherif Kouachi ជាបងប្អូននឹងគ្នាដែលជាពលរដ្ឋបារាំង។ ជនប្រដាប់អាវុធទី
៣ គឺ Hamyd Mourad មិនទាន់កំណត់សញ្ជាតិណាមួយឡើយ។ បណ្ដាជនប្រដាប់
អាវុធពោលខាងលើត្រូវបានសង្ស័យទាក់ទិនដល់បណ្តាញភេវរកម្មនៅ Yemen ។
Cherif Kouachi ត្រូវបានកាត់ទោស ១៨ ខែក្នុងពន្ធនាគារដោយបទល្មើសជួយ
ឧបត្ថម្ភភេវរកម្ម។ ក្នុងបទថ្លែងសន្ទរៈកថាលើកាណាល់ទូរទេស្សន៍ នាយប់ថ្ងៃទី
៧ មករា ប្រធានាធិបតីបារាំងលោក Francois Hollande បានប្រកាសពិធីកាន់ទុក្ខ
ជាតិក្នុងរយៈពេល ៣ ថ្ងៃដើម្បីកាន់ទុក្ខជនរងគ្រោះដែលត្រូវស្លាប់ក្នុងការបាញ់
កាំភ្លើង។ ប្រធានាធិបតី Hollande បានសម្តែង ការសោកស្តាយដ៏ជ្រាលជ្រៅចំពោះ
ការខូចខាត់ដ៏ធំធេងនេះ ព្រមទាំង ប្រកាសនឹងមិនអរ់ឱនបណ្ដាអ្នកបណ្ដាលឡើង
រឿងហេតុនេះឡើយ។ លោក  Hollande ក៏បានអំពាវនាវឲ្យប្រជាជនបារាំងសាមគ្គី
ភាពដើម្បីការពារខឿនសេរីភាពនិងប្រឆាំងរាល់អំពើហឹង្សាដ៏ សាហាវ។

មុននេះ  នៅកិច្ចប្រជុំជាបន្ទាន់គណៈរដ្ឋមន្ត្រីនៅវិមាន Elysee  រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃ បារាំង លោក Bernard Cazeneuve បានសន្យាការពារប្រជាជនបារាំងនៅ
កំរិតខ្ពស់ បំផុតបន្ទាប់ពីការវាយប្រហារភេវរកម្មពោលខាងលើកើតមានឡើង។
ស្ថានភាពព្រមាន សន្តិសុខខ្ពស់បំផុតត្រូវបានអនុវត្តនៅរដ្ឋធានីប៉ារីស។ ក្នុងពេល
នោះ​ នាយប់ថ្ងៃទី ៧ មករា ជនបារាំងចំនួនជាង ១ សែននាក់បានដំណើការដង្ហែរ
ក្បួនសំដៅសម្តែង​ចំណងសាមគ្គីភាពជាមួយបណ្ដាអ្នកយកព័ត៌មាននៃទស្សនាវដ្ដី
Charlie Hebdob ព្រមទាំង ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេវរកម្ម
បង្ហូរឈាមនេះ។

សហគមន៍អន្តរជាតិក៏បានបរិហាទោសខ្លាំងការបាញ់កាំភ្លើងពោលខាងលើដែរ។ សេចក្តីថ្លែងការនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានថ្កោលទោសរាល់អំពើភេវរកម្ម។ ប្រធានក្រុមប្រឹក្សារសហភាពអឺរ៉ុប លោក Donald Tusk បានអះអាងថា៖ ការប្រយុទ្ធ ប្រឆាំងនឹងភេវរកម្មត្រូវជំរុញខ្លាំងថែមទៀត។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិក
លោក Barack Obama បានប្រកាសថា៖ វ៉ាស៊ីនតោននឹងផ្តល់រាល់ជំនួយចាំបាច់ដើម្បី ជំនុំជំរះភេវរករចំពោះមុខច្បាប់។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត ប្រទេសជិតខាងនានា
ដូចជា អ៊ីតាលី អាល្លឺម៉ង់ និងអង់គ្លេសក៏បានបង្កើនសន្តិសុខក្នុងបណ្ដាទីក្រុងធំៗ
ថែមទៀត។  

តាមប្រភពព័ត៌មានថ្មីបំផុតបានឲ្យដឹងថា៖ ជនសង្ស័យមួយក្នុងចំណោមជនសង្ស័យ ដំណើការបាញ់កាំភ្លើងដ៏បង្ហូរឈាមទៅលើទីស្នាក់ការទស្សនាវដ្ដី Charlie Hebdob
នៅ រដ្ឋធានីប៉ារីស បារាំង Hamyd Mourad បានសុំចូលសារភាព នារាត្រីថ្ងៃទី ៧ មករា
(ព្រឹកថ្ងៃទី ៨ មករា តាមម៉ោងវៀតណាម)។ នាបច្ចុប្បន្ន Mourad​ កំពុងចាប់ឃុំខ្លួនដើម្បី ធ្វើការស៊ើបពិនិត្យ។ ប៉ូលីសបារាំងក៏បានប្រកាសបទបញ្ជាដេញតាមចាប់ជនសង្ស័យ
ចំនួន ២ នាក់ផ្សេងៗទៀត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ