បារាំងប្រកាសសមាសភាពរដ្ឋាភិបាលថ្មី
(VOVWORLD) - កាលពីថ្ងៃទី ៦ ខេកក្កដា នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសបារាំង លោក Jean Castex បានប្រកាសសមាសភាពរដ្ឋមន្ត្រីចំនួន ៣១ រូប នៃរដ្ឋាភិបាលថ្មីរបស់បារាំង ដែលត្រូវបានតែងតាំង ក្នុងនោះមានរដ្ឋមន្ត្រីថ្មីចំនួន ៨ រូប។
លោកស្រី Bachelot (ខាងស្តាំ) - រដ្ឋមន្ត្រីថ្មីនៃក្រសួងវប្បធម៌បារាំង (រូបថត៖ Le Monde) |
រដ្ឋមន្រ្តីក្រសួងការបរទេសគឺជាលោក Jean –Yves Le Drian ដដែល។ លោកស្រី Florence Parly បន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។ លោក Jean-Michel Blanquer បន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ។ លោក Bruno Le Maire បន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញ ខណៈពេលដែលក្រសួងសុខាភិបាលនៅតែបន្តគ្រប់គ្រងដោយលោក Olivier Véran។ ចំណុចលេចធ្លោក្នុងបញ្ជីសមាសភាពរដ្ឋមន្ត្រី គឺ លោក Gérald Darmanin បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោកស្រី Barbara Pompili បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងសាមគ្គីភាពផងដែរ៕