បារាំងប្រឈមមុខនឹងរលកបាតុកម្មថ្មីមួយ


បារាំងប្រឈមមុខនឹងរលកបាតុកម្មថ្មីមួយ  - ảnh 1
បារាំងប្រឈមមុខនឹងរលកបាតុកម្មថ្មីមួយ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ មិថុនា រដ្ឋមន្ត្រីក្រសួងការងារបារាំង លោកស្រី
 Myriam El Khomi បានឲ្យដឹងថា៖ ការចរចាររវាងក្រសួងការងារនិងអ្នក
ប្រមុខសម្ព័ន្ធសហជីពពលករធំបំផុតនៅប្រទេសនេះបានបញ្ចប់ដោយមិន
ទទួលបានលទ្ធផលលោតផ្លោះណាមួយក្នុងការដោះស្រាយភាពទល់ច្រកទាក់
ទិនដល់កំណែទម្រង់ពលកម្មដែលកើតមានឡើងរាល់ការធ្វើបាតុកម្មប្រ
ឆាំងរដ្ឋាភិបាលអូសបន្លាយក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ ថ្លែងមតិ
បន្ទាប់ ពីការចរចារជាមួយអគ្គលេខាធិការអគ្គសម្ព័ន្ធពលកម្មបារាំង
(CGT) លោក Philippe Martinez រដ្ឋមន្ត្រី Khomri បានឲ្យដឹងថា៖ ភាគីទាំង
ពីរមិនទាន់រកឃើញការស្រុះចិត្តគំនិតណាមួយ ឡើយ។ រីឯភាគី CGT
លោក Martinez បានឲ្យដឹងថា៖  CGT និងរដ្ឋាភិបាលនៅមានការខ្វែង
គំនិតអំពីបញ្ហាគ្រោល។ លោកប្តេជ្ញាអះអាងជាថ្មីម្តងទៀតថា៖ មាត្រា
សំខាន់មួយចំនួនក្នុង គំរោងការណ៍កែទម្រង់ច្បាប់ពលកម្មដែលរដ្ឋាភិ
បាលបារាំងកំពុងពិនិត្យមើលគប្បីលុបចោលឬធ្វើវិសោធនកម្ម។ បន្ទាប់
ពីមិនទទួលបានសម្លេងរួមណាមួយជាមួយរដ្ឋាភិបាលបារាំង​ សម្ព័ន្ធសហ
ជីពពលករប្រទេសនេះបានអំពាវនាវធ្វើបាតុកម្មថ្មីនាថ្ងៃទី ២៣ និង
២៨ មិថុនា ខាងមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ