បារាំងពង្រីកការស៊ើបអង្កេតលើករណីវាយប្រហារដោយកាំបិត រួមទាំងចាប់ខ្លួនមុខសញ្ញាជាច្រើនទៀត
(VOVWORLD) - នាថ្ងៃទី ១ ខែវិច្ឆិកា មជ្ឈដ្ឋានមន្រ្តីបារាំង បានប្រកាសករណីចាប់ខ្លួនថ្មីចំនួន ២ ថែមទៀត ដែលទងនឹងការវាយប្រហារដោយកាំបិត ដែលបានកើតឡើងនៅព្រះវិហារមួយនៅទីក្រុង Nice នៃប្រទេសនេះកាលពីប៉ុន្មានថ្ងៃមុននោះ។
ប៉ូលីសបិទផ្លូវនៃការវាយប្រហារដោយកាំបិតនៅទីក្រុងនីសប្រទេសបារាំងនៅថ្ងៃទី ២៩ ខែតុលា។ (រូបថត៖ AFP / VNA) |
មជ្ឈដ្ឋានមន្ត្រីបារាំង កំពុងឃុំខ្លួនមនុស្សសរុប ៦ នាក់ ដើម្បីធ្វើការស៊ើបអង្កេតថាតើពួកគេមានជាប់ទាក់ទងនឹងជនសង្ស័យឈ្មោះ Brahim Aouissaoui ដែរឬទេ ហើយមូលហេតុអ្វីដែលនាំឲ្យមានករណីវាយប្រហារបែបនេះផងដែរ។
គួរបញ្ជាក់ថា នាថ្ងៃទី ២៩ ខែតុលា មានករណីវាយប្រហារមួយដោយកាំបិតបានកើតឡើងនៅឯព្រះវិហារ Notre Dame ក្នុងទីក្រុង Nice ។ កម្លាំងប៉ូលីសបារាំងបានកំណត់អត្តសញ្ញាណជនដៃដល់នៃការវាយប្រហារនេះ ដែលមានឈ្មោះ Brahim Aouissaoui អាយុ ២១ ឆ្នាំមកពីប្រទេសទុយនីស៊ី។ មុខសញ្ញារូបនេះ ត្រូវបានគេជឿជាក់ថាបានទៅដល់អឺរ៉ុប តាមរយៈកោះLampedusa របស់អ៊ីតាលីកាលពីចុងខែកញ្ញា បន្ទាប់មកបានទៅដល់ប្រទេសបារាំងនៅដើមខែតុលា ប៉ុន្តែមិនត្រូវបានគេដាក់ឈ្មោះនៅក្នុងឯកសារស៊ើបការណ៍របស់ស្ថាប័នចារកម្មក៏ដូចជារបស់ស្ថានប័នប៉ូលីសនោះឡើយ៕