បារាំងព្រមានពលរដ្ឋបារាំងនៅឯបរទេសឲ្យប្រុងប្រយ័ត្ន
(VOVWORLD) - បារាំងបានស្នើរឲ្យពលរដ្ឋនៃប្រទេសនេះគួរតែចៀសវាងកន្លែងធ្វើបាតុកម្ម ត្រូវប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទេសចរណ៍ ជាពិសេសគឺនៅតាមកន្លែងទេសចរណ៍ ដែលមានវត្តមានសហគមន៍ជនបរទេស ហើយអនុវត្តន៍តាមការណែនាំរបស់ស្ថានទូត ឬស្ថានកុងស៊ុលបារាំងនៅប្រទេសសាមី។
បាតុករនៅបារាំង (រូបថត៖ TTXVN) |
ក្នុងបរិបទ ដែលបាតុកម្មប្រឆាំងរដ្ឋាភិបាលបារាំងបន្តរីករាលដាលនៅក្នុងពិភពឥស្លាមនោះ ក្រសួងការបរទេសបារាំងបានអំពាវនាវ ឱ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្ននិងចៀសវាងការប្រមូលគ្នានៅតាមប្រទេស ដែលធ្វើពហិការចំពោះផលិតផលបារាំង។ បារាំងបានស្នើរឲ្យពលរដ្ឋនៃប្រទេសនេះគួរតែចៀសវាងកន្លែងធ្វើបាតុកម្ម ត្រូវប្រុងប្រយ័ត្ននៅពេលធ្វើដំណើរទេសចរណ៍ ជាពិសេសគឺនៅតាមកន្លែងទេសចរណ៍ ដែលមានវត្តមានសហគមន៍ជនបរទេស ហើយអនុវត្តន៍តាមការណែនាំរបស់ស្ថានទូត ឬស្ថានកុងស៊ុលបារាំងនៅប្រទេសសាមី។ រលកប្រឆាំងរដ្ឋាភិបាលបារាំងនៅតាមបណ្តាប្រទេសឥស្លាម គឺផ្ដើមចេញពីករណីគ្រូបង្រៀនប្រវត្ដិសាស្រ្ដបារាំង លោក Samuel Paty ត្រូវបានជនឥស្លាមជ្រុលនិយមសម្លាប់ក្រោយពេលឲ្យសិស្សានុសិស្សមើលរូបភ្លុកព្យាការី Mohammed ផងដែរ៕