បារំាងមិនដំណើការសកម្មភាពយោធានៅអ៊ីរ៉ាក់ទេ
|
លោកលោកLaurent Fabiusក្នុងសន្និសិទកាសែត១នៅអ៊ីរ៉ាក់
នាថ្ងៃទី១០សីហាា (រូបថតៈ TTXVN)
|
(VOVworld)-នាថ្ងៃទី១០សីហា រដ្ឋមន្រ្តីការបរទេសបារាំង លោកLaurent Fabius បាន
ឲ្យដឹងថា បារាំងកំពុងពិនិត្យលើការផ្តល់ជំនួយជាអាវុធ សម្រាប់តំបន់ស្វ័យត ជនKurd នៅភាគខាងកើតអ៊ីរ៉ាក់ ដើម្បីប្រឆាំងជំទាស់ក្រុមឧទ្ទាមស្វ័យប្រកាស “រដ្ឋឥស្លាម”(IS) ប៉ុន្តែបានលើកច្បាស់ថា បារាំងមិនទាន់មានផែនការ ដំណើការសកម្មភាពយោធាន
នៅអ៊ីរ៉ាក់ដូចជាអាមេរិកឡើយ។ អ្នកប្រមុខការទូត១រូបនេះបានសង្កត់ធ្ងន់ថា បារាំង
នឹងពិគ្រោះយោបល់ជាមួយដៃគូនានាក្នុងសហភាពអឺរ៉ុប(EU)ចំពោះបញ្ហាផ្តល់ជំនួយ
ជាអាវុធដែលបានពោលខាងលើ។ បារាំងនិងអង់គ្លេស សុទ្ធតែ សន្យា ជួយឧបត្ថម្ភ
យុទ្ធនាការដឹកនាំដោយអាមេរិក សំដៅជួយប្រជាជនអ៊ីរ៉ាក់។ ប្រទេសទាំងបីនេះ កំពុង
លាតត្រដាងអនុវត្តន៍ការជួយឧបត្ថម្ភមនុស្សធម៌បន្ទាន់ សម្រាប់អឺរ៉ាក់៕