បារាំងមិនទាន់ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង FTA រវាង EU - MERCOSUR
(VOVWORLD) - អ្នកនាំពាក្យនៃរដ្ឋាភិបាលបារាំង លោកស្រី Sibeth Ndiaye កាលពីថ្ងៃទី ២ ខែ កក្កដា បានឲ្យដឹងថា ប្រទេសនេះមិនទាន់បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សច្ចា ប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងសហភាពអឺរ៉ុប (EU) និងប្លុក ទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) នាថ្ងៃទី ២៨ ខែមិថុនាកន្លងទៅក្រោយពីការចរចារអស់រយៈពេល ២០ ឆ្នាំ។
អ្នកនាំពាក្យនៃរដ្ឋាភិបាលបារាំង លោកស្រី Sibeth Ndiaye |
កិច្ចព្រមព្រៀងនេះត្រូវបានប្រឈមមុខនឹងការប្រឆាំងជំទាស់ពីកសិករនិងសកម្មជនបរិស្ថាននៅអឺរ៉ុប ដោយមូលហេតុថា កិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការប្រកួតប្រជែងដោយវិសមភាព និងផលវិបាកធ្ងន់ធ្ងរជាច្រើនផ្សេងៗទៀតផង។ គួរឲ្យបញ្ជាក់ថា នៅប្រទេសបារាំង កិច្ចព្រមព្រៀងនេះក៏ត្រូវប្រឈមមុខនឹងការរិះគន់ពីឥស្សរជនរបស់គណៈបក្សឆ្វេងនិយមនិងស្តាំនិយម ក៏ដូចជាពីសមាជិកមួយចំនួនទៀតក្នុងគណបក្សសាធារណរដ្ឋឈានទៅមុខរបស់ ប្រធានាធិបតីបារាំងលោក Emmanuel Macron ផងដែរ៕