បារាំងរកមុខសញ្ញាបាញ់រៈមួយរូប។

បារាំងរកមុខសញ្ញាបាញ់រៈមួយរូប។ - ảnh 1
បារាំងរកមុខសញ្ញាមួយរូបបាញ់រៈ។ (AFP)

        Vovworld-នាថ្ងៃទី១៩វិច្ឆិកា ប្រជាជននៅទីក្រុងប៉ារីស-បារាំងបានធ្លាក់ក្នុង​ការភ័យស្លន់ខ្លាំងបន្ទាប់ពីបុរសលាក់មុខមួយនាក់បានបាញ់កាំភ្លើងនៅមុខទីស្ដី
ការកាសែត​ Liberation និងបម្លាស់ទីទៅកន្លែងប្រជុំជនជាច្រើន។ មុខសញ្ញា​ប្រដាប់
អាវុធត្រូវបានកាសែតបារាំងឲ្យដឹងថា មានរាងរៅជាជនអឺរ៉ុប អាយុប្រមាណ​៤០​ឆ្នាំមានកម្ពស់ពី១,៧ម៉ែត្រដល់1,៨ម៉ែត្រ។

        នាព្រឹកថ្ងៃទី១៩វិច្ឆិកា មុខសញ្ញានេះបានបាញ់កាំភ្លើងធ្វើឲ្យឧបការីអ្នកថត់រូប
មួយនាក់នៅទីស្ដីការកាសែត Liberation រងរបួសធ្ងន់។ បន្ទាប់នោះ មុខ​សញ្ញានេះ
បានបាញ់កាំភ្លើងច្រើនគ្រាប់នៅសង្កាត់ La Defense- ​នៅ​ទីក្រុងប៉ារីស។ ប៉ូលីស
ទីក្រុងប៉ារីសកំពុងរក​ជន​ប្រដាប់អាវុធលាក់មុខនេះ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
បារាំងលោក​ Manuel Valls បាន​ប្រកាសថា នឹងប្រើប្រាស់គ្រប់ប្រភពកំលាំងដើម្បី
តាមចាប់មុខសញ្ញានេះ។​ ប៉ូលីសក៏បានចាត់ទុកដែរថា នេះក៏ជាអ្នកលួចសម្រុក
ស្ថានីយ៍ទូរទស្សន៍ BFMTV របស់​បារាំង។ ស្ថានីយ៍ទូរទស្សន៍នេះទើបនឹងបាន
ប្រកាសរូបភាពដើមដំបូងអំពីមុខ​សញ្ញា​ប្រដាប់អាវុធនេះដែលបានកត់ក្នុងកាមេរា
សន្តិសុខ។

        ប្រធានាធិបតីបារាំងលោក Francois Hollande ដែលកំពុងបំពេញ​ទស្សន​កិច្ច​នៅអ៊ីស្រាអែលបានប្រកាសថា សេរីភាពខាងព័ត៌មានកំពុងជាទីដៅ។ លោក
Hollande ក៏បានអះអាងថា បានបញ្ជាឲ្យក្រសួងមហាផ្ទៃមានវិធានការការពារ​ចំពោះស្ថាប័នសារព័ត៌មានទាំងអស់។ អាទិភាពជួរមុខរបស់ប្រធានាធិបតី Hollande ក្នុងពេលនេះគឺតាមចាប់មុខសញ្ញាដែលមានឧបាយកលសម្លាប់មនុស្ស​រូបនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ