បារាំងរំលឹកខួបជាផ្លូវការលើកទី ១០០ ទិវា បញ្ចប់សង្គ្រាមលោកលើកទី ១
(VOVWORLD) -នាថ្ងៃទី ១១ ខែវិច្ឆិកា ថ្នាក់ដឹកនាំចំនួនជាង ៧០ រូបមកពីប្រទេស តំបន់ដែនដី និងថ្នាក់ដឹកនាំបណ្ដាអង្គការអន្តរជាតិ បានចូលរួមពិធីរំលឹកខួបលើកទី ១០០ ទិវា បញ្ចប់សង្គ្រាមលោកលើកទី ១(១៩១៨ - ២០១៨)។
ប្រធានាធិបតីបារាំងលោក Emmanuel Macron (ស្តាំ) និងអធិការបតីអាល្លឺម៉ង់ Angela Merkel ជួបជាមួយអតីតយុទ្ធជននៅឯពិធីមួយនៅ Compiègne ប្រទេសបារាំងកាលពីថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០១៨។( រូបថត: AFP / TTXVN) |
ពិធីនេះ ត្រូវបានប្រទេសបារាំងរៀបចំឡើងយ៉ាងមហោឡារិកនៅ វិមាន L’arc de triomphe de l’Étoile នៅក្រុងប៉ារីស ដោយមានការចូលរួមរបស់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំ នៃបណ្ដាអង្គការអន្តរជាតិចំនួន ៧០ រូប។
នៅក្នុងពិធីនេះ ប្រធានាធិបតីបារាំង Emmanuel Macron បានរំលឹកវិញ្ញាណក្ខ័ន្ធដល់មនុស្សដែលបានស្លាប់ក្នុងសង្គ្រាមលោកលើកទី ១លើគ្រប់សមូរភូមិ។ ប្រធានាធិបតីបារាំង Emmanuel Macron បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ក្រៀមក្រំក្នុងសង្គ្រាមនេះដែលអស់បន្ថាយអស់រយៈពេល ៤ ឆ្នាំ ធ្វើឲ្យមនុស្សចំនួន ១៨ លាននាក់ត្រូវស្លាប់ និង រាប់លាននាក់ត្រូវរងរបួស។ លោកប្រធានាធិបតី Emmanuel Macronបានអំពាវនាវឱ្យថ្នាក់ដឹកនាំនៃបណ្ដាប្រទេសគប្បីផ្តល់អាទិភាពជាចម្រងលើសន្តិភាព ដោយរួមគ្នាប្រយុទ្ធប្រឆាំងនឹងការសាកល្បងនាបច្ចុប្បន្ននេះ និងនាពេលអនាគត ដើម្បីនាំមកនូវពិភពលោកមួយដ៏ល្អប្រសើរសម្រាប់ជំនាន់ក្រោយៗផងដែរ៕