|
ប្រធានាធិបតីបារាំងលោក Francois Hollande អំពាវនាវឲ្យប្រជាជនបង្ហាញនូវចំណងសាមគ្គីភាពជាតិក្នុងសង្គ្រាមប្រឆាំងភេរវកម្ម (រូបថត៖Reuters) |
(VOVworld) - គម្រប់ខួបមួយឆ្នាំពេញក្រោយពីកើតមានឡើងករណីវាយប្រហារ
ភេរវកម្ម នាយប់ថ្ងៃទី១៣ វិច្ចិកា ឆ្នាំ២០១៥ នៅរដ្ឋធានីប៉ារីសនោះ សកម្មភាពរំលឹក
វិញ្ញាណ ក្ខ័ន្ទជាច្រើននឹងត្រូវបានរៀបចំឡើងនៅក្រុងប៉ារីសនិងតំបន់ជុំវិញ។ព្រឹត្តិ
ការណ៍ ដំបូងនោះគឺការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិបារាំងជាមួយនឹងក្រុម
ជម្រើសជាតិស៊ុយអែត ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី១១ វិច្ចិកា នៅកីឡាដ្ឋាន Stade
de France ទីក្រុង Saint Denis ជាយរដ្ឋធានីប៉ារីស។មួយឆ្នាំមុននេះ ភេរវករចំនួន៣
នាក់បានមានឧបាយកលធ្វើការវាយប្រហារដោយគ្រាប់បែកនៅ ក្នុងកីឡាដ្ឋាននេះ
នៅពេលកំពុងប្រព្រឹត្តទៅការប្រកួតបាល់ទាត់រវាងបារាំងនិង អាល្លឺម៉ង់។ប៉ុន្តែ
ឧបាយកលនេះត្រូវបានទប់ស្កាត់ បើទោះជាភេរវករទាំង៣នាក់ នេះបានធ្វើឲ្យ
សកម្មបំរុងចុចបំផ្ទុះគ្រាប់បែកនៅខាងក្រៅកីឡាដ្ឋាន។អញ្ជើញមានវត្តមាននៅ
កីឡាដ្ឋាននេះ ប្រធានាធិបតីបារាំងលោក Francois Hollande បាន អំពាវនាវឲ្យ
ប្រជាជនចងចាំពេលវេលាដ៏ឈឺចាប់នេះ ព្រមទាំងមានសកម្មភាព ជួយឧបត្ថម្ភ
លើកទឹកចិត្តក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏ដូចជាបង្ហាញនូវចំណង សាមគ្គីភាព
ជាតិក្នុងសង្គ្រាមប្រឆាំងភេរវកម្មផងដែរ៕