បារាំងវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការនិងទប់ស្កាត់ Covid-19 របស់រដ្ឋាភិបាលវៀតណាម

(VOVWORLD) - នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានស្នើ ឲ្យភាគីទាំងពីរបន្តជំរុញនិងរក្សាយន្តការសន្ទនាទ្វេភាគី ជាពិសេសគឺកិច្ច សន្ទនាជាន់ខ្ពស់ជាប្រចាំស្ដីអំពីសេដ្ឋកិច្ច កិច្ចសន្ទនាយុទ្ធ សាស្រ្ត២+២ ការទូត-ការពារជាតិ កិច្ចសន្ទនាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការការពារ ជាតិ។
បារាំងវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការនិងទប់ស្កាត់ Covid-19 របស់រដ្ឋាភិបាលវៀតណាម - ảnh 1 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ) បានទទួលជួបជា មួយលោក Nicolas Warnery ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពបារាំងប្រចាំវៀតណាម (រូបថត៖ VGP)

  នាថ្ងៃទី៤ មីនា នៅទីស្នាក់ការក្រសួងការបរទេស ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានទទួលជួបជា មួយលោក Nicolas Warnery ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព បារាំងប្រចាំវៀតណាម ក្នុងឱកាសមកទទួលបេសកកម្មថ្មី។

        នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានស្នើ ឲ្យភាគីទាំងពីរបន្តជំរុញនិងរក្សាយន្តការសន្ទនាទ្វេភាគី ជាពិសេសគឺកិច្ច សន្ទនាជាន់ខ្ពស់ជាប្រចាំស្ដីអំពីសេដ្ឋកិច្ច កិច្ចសន្ទនាយុទ្ធសាស្រ្ត២+២ ការទូត-ការពារជាតិ កិច្ចសន្ទនាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការការពារជាតិ។

        ក្នុងឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមក៏បានថ្លែង អំណរគុណចំពោះបារាំងដែលបានគាំទ្រយ៉ាងសកម្មចំពោះការដែលសភាអឺរ៉ុបអនុម័តជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាព អឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងវៀតណាមនិងសហ ភាពអឺរ៉ុប (EVIPA) ហើយស្នើឲ្យរដ្ឋសភាបារាំងអនុម័តលើកិច្ចព្រមព្រៀង ទាំងនេះយ៉ាងឆាប់ៗ។ លោក Pham Binh Minh ក៏បានវាយតម្លៃខ្ពស់ចំពោះ ចក្ខុវិស័យរបស់បារាំងចំពោះសមុទ្រខាងកើត ព្រមទាំងមានគោលបំណង ចង់ឲ្យបារាំងបន្តដើរតួនាទីដ៏សកម្មនិងមានលក្ខណៈស្ថាបនាក្នុងតំបន់ផងដែរ។

        ចំណែកឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery បាន ឲ្យដឹងថា បារាំងវាយតម្លៃខ្ពស់ចំពោះរាល់វិធានការដ៏ប្ដូរផ្ដាច់និងមានប្រសិទ្ធ ភាពរបស់វៀតណាមក្នុងការងារបង្ការនិងទប់ស្កាត់ជំងឺ Covid-19 ជាពិសេស គឺការដែលមិនមានករណីឆ្លងថ្មីក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនិងមិន មានករណីស្លាប់ដោយជំងឺនេះផងដែរ។ លោកឯកអគ្គរដ្ឋទូតបានជឿជាក់ថា នាពេលខាងមុខ វៀត ណាមនិងបារាំងនឹងបន្តរួមគ្នារួមចំណែកទៅក្នុង សន្តិភាព វិបុលភាព និងស្ថិរភាពនៅក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ