បារាំងអំពាវនាវឲ្យ EU បង្កើនការត្រួតពិនិត្យលិខិតឆ្លងដែនរបស់រលកជនចំណាកស្រុក

បារាំងអំពាវនាវឲ្យ EU បង្កើនការត្រួតពិនិត្យលិខិតឆ្លងដែនរបស់រលកជនចំណាកស្រុក - ảnh 1
ជនចំណាកស្រុកស៊ីរីមួយនាក់នាំយកលិខិតស្នាមនៅពេលទៅកាន់កោះ Lesbos របស់ក្រិច
 (រូបថត៖AFP)

(VOVworld) - បារាំងអំពាវនាវឲ្យសហភាពអឺរ៉ុប (EU) បង្កើនការឃ្លាំមើលនិងរក
ឃើញនូវករណីប្រើប្រាស់លិខិតឆ្លងដែនស៊ីរីក្លែងក្លាយដើម្បីចូលក្នុងទ្វីបអឺរ៉ុប ជាពិ
សេសគឺក្រិចនិងអ៊ីតាលី ក្រោយពីភេរវករពីរនាក់ក្នុងការវាយប្រហារភេរវកម្មនៅ
ទីក្រុងប៉ារីសរបស់បារាំងកាលពីខែវិច្ឆិកាកន្លងទៅបានប្រើប្រាស់ប្រភេទលិខិត
នេះ។ក្នុងលិខិតផ្ញើរជូនគណៈកម្មាធិការអឺរ៉ុប (EC) នាថ្ងៃទី២៨ ធ្នូ រដ្ឋមន្រ្តីក្រសួង
មហាផ្ទៃបារាំងលោក Bernard Cazeneuve បានឲ្យដឹងថា ក្នុងដំណើរការស៊ើបអង្កេត
អំពីការវាយប្រហារកន្លងទៅ ស្ថាប័នមានសមត្ថកិច្ចបានរកឃើញនូវការដែលភេរវករ
មួយចំនួនបន្លំបញ្ចូលក្នុងរលកជនចំណាកស្រុកនិងភៀសខ្លួន ចូលក្នុងអឺរ៉ុបដើម្បី
ដំណើរការបទឧក្រិដ្ឋកម្ម។ ក្នុងបំរ៉ែបំរួលមួយទៀតទាក់ទិនដល់ជនចំណាកស្រុក
ស្ថាប័នមានសមត្ថកិច្ច អ៊ីតាលី នាថ្ងៃដដែលបានឲ្យដឹងថា ជនចំណាកស្រុកនិង
ជនភៀសខ្លួនចំនួន៤ ពាន់នាក់ត្រូវបានជួយសង្គ្រោះនៅតំបន់សមុទ្ររវាងអ៊ីតាលី
និងអាហ្វ្រិកខាងជើង ក្នុងសប្ដាហ៍ចុងក្រោយនៃឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ