បារាំង​អំពាវនាវ​ឲ្យ​បណ្ដាប្រទេស​អឺរ៉ុប​សហការ​គ្នាដោះស្រាយ​បញ្ហា​ជន​ចំណាកស្រុក

(VOVWORLD) - កាលពីថ្ងៃទី ២៥ វិច្ឆិកា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានលើកត្រដែតភាពចាំបាច់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអឺរ៉ុប ដើម្បីដោះស្រាយបញ្ហាជនចំណាកស្រុក និងបញ្ហាជួញដូរមនុស្ស។
បារាំង​អំពាវនាវ​ឲ្យ​បណ្ដាប្រទេស​អឺរ៉ុប​សហការ​គ្នាដោះស្រាយ​បញ្ហា​ជន​ចំណាកស្រុក - ảnh 1(រូបថត៖ VNA)

លោកប្រធានាធិបតី Macron បានប្រកាសដូច្នេះ មួយថ្ងៃ បន្ទាប់ពីសោកនាដកម្មដែលបណ្ដាលឲ្យជនចំណាកស្រុកចំនួន ២៧ នាក់ស្លាប់ ដោយសារទូកកៅស៊ូមួយគ្រឿងបានក្រឡាប់នៅក្នុងច្រកសមុទ្រអង់គ្លេសតភ្ជាប់បារាំង និងអង់គ្លេស។

អញ្ជើញថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោកប្រធានាធិបតី Macron បានបញ្ជាក់ថា កងកម្លាំងសន្តិសុខបារាំងត្រូវបានប្រមូលផ្តុំដើម្បីធ្វើការ "ទាំងថ្ងៃទាំងយប់" សំដៅទប់ស្កាត់យថាហេតុដែលអាចកើតមានឡើងជាថ្មីម្ដងទៀត។

នាថ្ងៃដដែល អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានចាត់ទុកថា ការផ្ដល់ផ្លូវសុវត្ថិភាពសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនក្នុងការធ្វើដំណើរឆ្លងកាត់ប្រទេសបារាំងទៅកាន់ចក្រភពអង់គ្លេសនឹងធ្វើឲ្យពួក ឧក្រិដ្ឋជនញុះញង់អូសទាញជនចំណាកស្រុកទៅក្នុងដំណើរការដ៏គ្រោះថ្នាក់។ មន្ត្រីរូបនេះ ក៏បានសង្កត់ធ្ងន់ថាចាំបាច់ត្រូវដោះស្រាយបញ្ហាចំណាកស្រុកខុសច្បាប់នៅទន្លេលើ មុនពេលពួកគេទៅកាន់ឆ្នេរសមុទ្របារាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ