បារាំងអំពាវនាវឲ្យរដ្ឋសភាអាមេរិករក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី១៤ តុលា បារាំងបានអំពាវនាវឲ្យរដ្ឋសភាអាមេរិកមិនបំបាក់បំបែក កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់និងក្រុមP៥+1 ចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ក្រោយពីប្រធានាធិបតីអាមេរិកលោក Donald Trump បដិសេធទទួល ស្គាល់នូវការដែលអ៊ីរ៉ង់បានគោរពកិច្ចព្រមព្រៀងនេះ។ 
បារាំងអំពាវនាវឲ្យរដ្ឋសភាអាមេរិករក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ - ảnh 1 រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian (រូបថត៖ AFP/TTXVN)


រដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian ឲ្យដឹងថា បារាំងសង្ឃឹមថា រដ្ឋសភាអាមេរិកនឹងមាន ការទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀងនេះ។ លោក Le Drian ចាត់ទុកថា ប្រសិន បើលុបចោលកិច្ចព្រមព្រៀងមួយដែលត្រូវបានវាយតំលៃខ្ពស់នោះ នឹង បង្កើតឡើងទម្លាប់ដ៏គ្រោះថ្នាក់ ជាពិសេសក្នុងកាលៈទេសៈដំណើរការកិច្ចចរចា ជាមួយកូរ៉េខាងជើង។

        មុននោះ រុស្ស៊ីនិងអាល្លឺម៉ង់ក៏បានសំដែងការព្រួយបារម្ភអំពីផលវិបាកប្រសិន បើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរពោលខាងលើផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ