(VOVWORLD) - នាថ្ងៃទី៤ មករា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាន អំពាវនាវឲ្យប្រទេសអឺរ៉ុបនានា ចាំបាច់ត្រូវដើរតួនាទីធំ ជាងមុនទៀត ក្នុងការបញ្ចប់វិបត្តិ នៅស៊ីរី ដោយសារលោកចាត់ទុកថា បញ្ហានេះមិនអាចត្រូវបានដោះស្រាយជា មួយការចូលរួមរបស់ មហាអំណាចពិភពលោកតិចតួចនោះឡើយ។
កងកម្លាំងរដ្ឋាភិបាលស៊ីរីយាមល្បាតនៅតំបន់ Sawwan ខេត្ត Aleppo នាថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៧ (រូបថត៖ AFP/TTXVN)
|
នាថ្ងៃទី៤ មករា ប្រធានាធិបតីបារាំងលោក Emmanuel Macron បាន
អំពាវនាវឲ្យប្រទេសអឺរ៉ុបនានា ចាំបាច់ត្រូវដើរតួនាទីធំជាងមុនទៀត ក្នុងការបញ្ចប់វិបត្តិ
នៅស៊ីរី ដោយសារលោកចាត់ទុកថា បញ្ហានេះមិនអាចត្រូវបានដោះស្រាយជា
មួយការចូលរួមរបស់មហាអំណាចពិភពលោកតិចតួចនោះឡើយ។
អញ្ជើញថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកការទូតនៅទីក្រុងប៉ារីស ប្រធានាធិបតី
លោក Macron លើកច្បាស់ថា ការចូលរួមរបស់មហាអំណាចពិភពលោកយ៉ាង
តិចតួចក្នុងវិបត្តិនៅស៊ីរី គឺមិនគ្រប់គ្រាន់ដើម្បីជួយស្វែងរកបាននូវដំណោះស្រាយ
មួយប្រកបដោយស្ថិរភាពនិងយូរអង្វែងសំរាប់ប្រទេសមជ្ឈឹមបូព៌ានេះឡើយ។ តាមលោកថា
អង្គការសហប្រជាជាតិ ប្រទេសដទៃក្នុងតំបន់មជ្ឈឹមបូព៌ា ទ្វីបអឺរ៉ុប និងសហរដ្ឋអាមេរិក
ចាំបាច់ត្រូវមានការទទួលខុសត្រូវធំជាងក្នុងបញ្ហានេះ៕