បារាំងអំពាវនាឲ្យរុស្ស៊ីនិងអ៊ុយក្រែនអត់ធ្មត់

បារាំងអំពាវនាឲ្យរុស្ស៊ីនិងអ៊ុយក្រែនអត់ធ្មត់ - ảnh 1
បារាំងអំពាវនាឲ្យរុស្ស៊ីនិងអ៊ុយក្រែនអត់ធ្មត់ (VNA)


 (VOVworld) – នាថ្ងៃទី ១ ធ្នូ បារាំងបានអំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនអត់ធ្មត់
បន្ទាប់ពីម៉ូស្គូបានបញ្ជូននាវាចំបាំងចំណុះកងនាវាចម្បាំងលើសមុទ្រសខ្មៅទៅ
កាន់ទីកន្លែងនៅសមុទ្រប៉ែកខាងលិចឧបទ្វីប Crimea សំដៅតបតវិញការដែល
អ៊ុយក្រែនបានធ្វើសមយុទ្ធបាញ់កាំជ្រួចនៅតំបន់ជិតនេះ។ ថ្លែងមតិនៅសន្និសីទ
 កាសែត នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសបារាំង លោក Romain
Nadal បានឲ្យដឹងថា៖ បារាំងព្រួយបារម្ភអំពីការដែលរុស្ស៊ីដាក់ពង្រាយនាវា
ចម្បាំងលើសមុទ្រនៅឧបទ្វីប Crimea។ បារាំងអំពាវនាវឲ្យភាគីនានាអត់ធ្មត់
ជៀសវាងរាល់ទង្វើឡើងជណ្តើរ ព្រមទាំង ដាស់តឿនឲ្យបើកការសន្ទនាមួយក្នុង
នោះបារាំងត្រៀមខ្លួនជាស្រេចរួមចំណែកស្វែងរកដំណោះស្រាយសំរាប់បញ្ហានេះ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ