បារាំងអះអាងថា EU គ្មានបំណង​ចង់បង្កើន​ភាពតានតឹង​ជាមួយ​ទួរគីឡើយ

(VOVWORLD) - នាថ្ងៃទី ១០ ខែកញ្ញា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា បណ្ដាប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU)  ចាំបាច់ត្រូវប្រកាន់ជំហរឯកភាពគ្នាថែមទៀត ទាក់ទងនឹងទួរគី ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា EU មានបំណងចង់បញ្ជៀសភាពតានតឹងទាំងឡាយជាមួយទីក្រុងអង់ការ៉ា។
បារាំងអះអាងថា EU គ្មានបំណង​ចង់បង្កើន​ភាពតានតឹង​ជាមួយ​ទួរគីឡើយ - ảnh 1 ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ Reuters)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅកោះ Corsica ចំណុះប្រទេស បារាំង -ជាកន្លែងដែលលោកនឹង កោះប្រជុំជាមួយបណ្ដាប្រទេស ជាសមាជិក EU នៅតាមឆ្នេរមហាសមុទ្រមេឌីទែរ៉ាណេ ដើម្បីធ្វើការពិភាក្សាគ្នាអំពីទំនាក់ទំនង តានតឹងរវាងប្លុកនេះ ជាមួយទួរគីនោះ លោកប្រធានាធិបតី Macron បានសង្កត់ធ្ងន់ថា ទួរគីមានការទទួលខុសត្រូវក្នុងការបញ្ជាក់ពីគោលដៅរបស់ខ្លួន។ ក្នុងពេលនោះ នាថ្ងៃទី ១០ ខែកញ្ញា អនុរដ្ឋមន្រ្តីការបរទេសក្រិក លោក Miltiadis Varvitsiotis បានចាត់ទុកថា មេដឹកនាំ EU គួរតែដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទៅលើទួរគី ក្នុងរយៈពេលជាក់លាក់ណាមួយ ប្រសិនបើទីក្រុងអង់ការ៉ា មិនដកនាវាយោធានិងនាវាស្រាវជ្រាវឧស្ម័នរបស់ខ្លួនចេញពីដែនទឹកនៃសាធារណរដ្ឋស៊ីបនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ