បារាំងអះអាងថាដល់ពេលកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី ៩ ខែកញ្ញា រដ្ឋមន្ត្រីការបរទេសបារាំង  Jean – Yves Le Drian  បានអំពាវនាវឱ្យកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ី បន្ទាប់ពីអ្នកការទូតនិងមន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសទាំងពីរ បានជួបជុំគ្នានៅទីក្រុងមូស្គូ។
បារាំងអះអាងថាដល់ពេលកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ី - ảnh 1 បារាំងអះអាងថាដល់ពេលកាត់បន្ថយភាពតានតឹងជាមួយរុស្ស៊ី (រូបថត៖ AFP/TTXVN)

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូ លោក Le Drian បានឲ្យដឹងថាក្តីសង្ឃឹមបានបើកឱកាសមួយក្នុងការដោះស្រាយជម្លោះនៅអ៊ុយក្រែន បន្ទាប់ពីព្រឹត្តិការណ៍រុស្ស៊ីនិងអ៊ុយក្រែនបានផ្លាស់ប្តូរឈ្លើយសឹកកាលពីចុងសប្តាហ៍កន្លងទៅ។ លោកបន្តទៀតថាទង្វើនាពេលថ្មីនេះបានបង្កើតនូវ        សុឆន្ទៈជាចាំបាច់ ដើម្បីជួយផ្សះផ្សារឡើងវិញនូវទំនាក់ទំនង។ ក៏ប៉ុន្តែអ្នកការទូតទីក្រុងប៉ារីសក៏បានបញ្ជាក់ថាពិតជាលឿនពេកដើម្បីដកទណ្ឌកម្មលើរុស្ស៊ី។ អ្នកការទូត Le Drian បានលើកច្បាស់ថាបច្ចុប្បន្ននេះគឺជាពេលវេលាសមស្របសម្រាប់ភាគីនានាឆ្ពោះទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក ដែលជំនួសឱ្យការបន្តកាត់បន្ថយការជឿទុកចិត្តគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ