ប្រឆាំង រាល់សក្ខីភាពអត្តនោម័តក្នុងការរទប់ទល់គ្រោះអាសន្ន និងគ្រោះធម្មជាតិ

(VOVWORLD) -នាថ្ងៃទី ២០ កក្កដា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung ប្រធានគណកម្មាធិការជាតិទទួលបន្ទុកការទប់ទស់នឹងគ្រោះមហន្តរាយ និងគ្រោះធម្មជាតិ និងស្វែងរកជួយសង្គ្រោះ បានអញ្ជើញធ្វើជាអធិបតីសន្និសីទបូកសរុបកិច្ចការទប់ទល់នឹងគ្រោះ គ្រោះមហន្តរាយ គ្រោះធម្មជាតិ និងការស្វែងរកជួយសង្គ្រោះពីឆ្នាំ ២០១៧ រហូតមកដល់បច្ចុប្បន្ន និង អនុវត្តន៍ភារកិច្ចក្នុងឆមាសទី ២ ឆ្នាំ ២០១៨។
ប្រឆាំង រាល់សក្ខីភាពអត្តនោម័តក្នុងការរទប់ទល់គ្រោះអាសន្ន និងគ្រោះធម្មជាតិ - ảnh 1 ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung

អញ្ជើញថ្លែងមតិនៅទីនេះ លោក Trinh Dinh Dung បានវាយតម្លៃថា ពីឆ្នាំ ២០១៧ និងដើមឆ្នាំ ២០១៨ ស្ថានភាពអាកាសធាតុ គ្រោះធម្មជាតិ បន្តមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ដែលបណ្ដាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ លោកឧបនាយករដ្ឋមន្រ្តីបាន
កោតសរសើរស្មារតី និងសកម្មភាពដ៏ប្ដូរផ្ដាច់របស់ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ព្រមទាំងសង្តត់ធ្ងន់ទៅលើតម្រូវការសំខាន់ៗក្នុងកិច្ចការពារអាយុជីវិតរបស់ប្រជាជន។ លោក Trinh Dinh Dung ក៏បានសង្តត់ធ្ងន់ទៅលើ ការរាយការណ៍ ព្យាករណ៍ឧតុនិយម ជលសាស្ត្រក្នុងរយៈពេលកន្លងមក គឺទទួលបានសមិទ្ធិផលជាច្រើន ទោះបីជានៅមានកំហិតក៏ដោយ។ ដូច្នេះហើយ គប្បីរៀបចំផែនទីបតំបន់ដែលរងគ្រោះដោយសារទឹកជំនន់ការបាក់ដីស្រុតចុះ ដើម្បីចាត់វិធានការរៀបចំឡើងវិញលំនៅដ្ឋានជូនប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ