ប្រឆាំងនឹងអំពើឯកតោភាគីបង្កើនភាពតានតឹងនៅសមុទ្រខាងកើត
|
ប្រឆាំងនឹងអំពើឯកតោភាគីបង្កើនភាពតានតឹងនៅសមុទ្រខាងកើត |
(VOV)_មជ្ឈមណ្ឌលទំនាក់ទំនងអន្តរជាតិ (CMS) នៅប៉ូឡួញ ទើបនឹងបានរៀប
ចំសិក្ខាសាលា ស្ដីអំពីស្ថានភាពនៅសមុទ្រខាងកើត។ អញ្ជើញចូលរួមសិក្ខាសាលាលើក
នេះ មានដំណាងក្រសួងការបរទេសប៉ូឡួញ ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសអាស៊ាន
រុស្ស៊ី ជប៉ុន និងអ្នកស្រាវជ្រាវជាច្រើន អំពីតំបន់អាស៊ី-ប៉ាស៊ីហ្វីក។ ថ្លែងមតិនៅទីនេះ
លោកMichal Kolodziejsky ប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វីក ក្រសួងការបរទេសប៉ូ
ឡួញ បានប្រកាសថា៖ គោលជំហររបស់ប្រទេសនេះគឺមានគោលបំណងថា៖ភាគីនានា
ត្រូវរក្សាស្ថិរភាពនៅក្នុងតំបន់ ដោះស្រាយជំលោះទាំងឡាយ ដោយសន្តិវិធី ផ្អែកទៅលើ
ច្បាប់អន្តរជាតិ ជៀងវាងអំពើឯកតោភាគីបង្ភាពតានតឹងនៅសមុទ្រខាងកើត។
ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី Fadil Shasuddin ក៏បានសម្ដែងនូវការគាំទ្រចំពោះទស្សនះ
ដោះស្រាយជំលោះនៅសមុទ្រខាងកើត តាមរយៈច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា
អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២៕