ប្រជាជន Catalunia ជាង៧០%ប្រឆាំងជំទាស់ការបំបែកចេញពីអេស្ប៉ាញ
(VOVWORLD) - មានប្រជាជន Catalunia ដែលត្រូវបានសួរ តែ២៤% ចង់បន្តដំណើរការ ទាមទារឯករាជ្យក្នុងការបោះឆ្នោតតំបន់នាថ្ងៃទី២១ ធ្នូ ខាងមុខ ខណៈដែល ៧១%សេសសល់ចង់ឲ្យមជ្ឈដ្ឋានអ្នកនយោបាយស្វែងរកកិច្ចព្រមព្រៀងមួយ ដោយឈរលើការដែលតំបន់នេះនៅជាផ្នែកមួយរប់សអេស្ប៉ាញ។
ប្រជាជនដើរដង្ហែក្បួនគាំទ្រឯកភាពក្នុងប្រទេសអេស្ប៉ាញនាថ្ងៃទី២៩ តុលា នៅទីក្រុង Barcelona (រូបថត៖ AFP/TTXVN) |
វិបត្តិខាងនយោបាយនៅអេស្ប៉ាញបានផ្ទុះឡើងចាប់ពីពេល Catalunia ដំណើរការបោះប្រជាមតិដោយខុសច្បាប់ទាមទារឯករាជ្យនាថ្ងៃទី១ តុលា កន្លង ទៅ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីលោក Mariano Rajoy បានផ្អាកយន្តការ ស្វយ័តនៃតំបន់នេះ រំលាយស្ថាប័ននីតិបញ្ញាត្តិនិងអាជ្ញាធរតំបន់ ព្រមទាំងប្រកាស រៀបចំការបោះឆ្នោតតំបន់ថ្មីនាថ្ងៃទី២១ ធ្នូ ខាងមុខ៕