ប្រជាជន រុស្ស៊ីចំនួន១ភាគ៤​មាន​អង្គបដិប្រាណ​ចំពោះជំងឺកូវីដ ១៩

(VOVWORLD) - ដើម្បីគ្រប់គ្រងជំងឺរាតត្បាត គឺយ៉ាងហោចណាស់ត្រូវមានប្រជាជនពេញវ័យ ប្រមាណ ៦០% ក្នុងប្រទេស ត្រូវបានចាក់វ៉ាក់សាំង លើកលែងតែអ្នកដែលមានជំងឺស្រាប់។
ប្រជាជន រុស្ស៊ីចំនួន១ភាគ៤​មាន​អង្គបដិប្រាណ​ចំពោះជំងឺកូវីដ ១៩ - ảnh 1វ៉ាក់សាំង Sputnik-V   (រូបថត៖ TASS)

ថ្លែងនៅថ្ងៃទី ២៨ ខែមករា ប្រមុខទីភ្នាក់ងារឃ្លាំមើល ការពារសុខភាព សិទ្ធិ និងផលប្រយោជន៍របស់អតិថិជនសហព័ន្ធរុស្ស៊ី (Rospotrebnadzor) លោកស្រី Anna Popova បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ ប្រជាជនរុស្ស៊ីប្រមាណ ២០-២៥% នៃចំនួនប្រជាជនសរុបមាន អង្គបដិប្រាណចំពោះជំងឺកូវីដ ១៩។ តាមលោកស្រីរូបនេះថា ដើម្បីគ្រប់គ្រងជំងឺរាតត្បាត គឺយ៉ាងហោចណាស់ត្រូវមានប្រជាជនពេញវ័យ ប្រមាណ ៦០% ក្នុងប្រទេស ត្រូវបានចាក់វ៉ាក់សាំង លើកលែងតែអ្នកដែលមានជំងឺស្រាប់។

ដោយមានចំនួនប្រជាជនប្រមាណ ១៤៦,៥ លាននាក់នោះ រុស្ស៊ីចាំបាច់ត្រូវធ្វើយុទ្ធនាការចាក់វ៉ាក់សាំងលើប្រជាជនចំនួន ៧០ លាននាក់ ដើម្បីការពារសហគមន៍។ បច្ចុប្បន្ននេះ រុស្ស៊ីទទួលបានជោគជ័យក្នុងការអភិវឌ្ឍនិងចែកចាយវ៉ាក់សាំងប្រឆាំង កូវីដ ១៩  មួយចំនួន សម្រាប់ការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ ការជំរុញការចាក់វ៉ាក់សាំងក៏ជួយបង្កើនអត្រាចំនួនប្រជាជន ដែលមានអង្គបដិប្រាណប្រឆាំងនឹងជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ