ប្រជាជនកាណាដាជាង ២ ពាន់នាក់ជ្រើសរើសយកទីក្រុងហូជីមិញជាទីកន្លែងរស់នៅ និងបំពេញការងារ
(VOVWORLD) -ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតកាលពី 45 ឆ្នាំ មុនមក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យដោយឥទឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា៖ នយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ និងអប់រំ។
ទិដ្ឋភាពទីក្រុងហូជីមិញ |
"សហគមន៍ជនការណាដាជាង ២ ពាន់នាក់ នៅទីក្រុងហូជីមិញ បាន នឹងបន្តធ្វើជាស្ពានតភ្ជាប់ដ៏សំខាន់ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងអប់រំរវាងទីក្រុង និងប្រទេសកាណាដា ជាពិសេសគឺ Toronto - ជាទីក្រុងដែលមានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញ។ នេះគឺជាការអះអាងរបស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញនៅក្នុងពិធីរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម - កាណាដា ( ២១ សីហា ឆ្នាំ១៩៧៣- ២១ សីហា ឆ្នាំ២០១៨) នាព្រឹកថ្ងៃទី ២១ សីហា។
ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតកាលពី 45 ឆ្នាំ មុនមក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យដោយឥទឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដូចជា៖ នយោបាយ ការទូត ពាណិជ្ជកម្ម វិនិយោគ និងអប់រំ។ នាបច្ចុប្បន្ន វៀតណាមគឺជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់កាណាដា ក្នុងប្លុកអាស៊ាន។ រីឯកាណដាជាវិនិយោគិនបរទេសជាប់ចំណាត់ថ្មាក់លេខ ២១ នៅទីក្រុងហូជីមិញ។
វាយតម្លៃទៅលើសារៈសំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការរវាងកាណាដា និងវៀតណាមនោះ លោក Kyle Nunas អគ្គកុងស៊ុលកាណាដាប្រចាំនៅទីក្រុងហូជីមិញបានឲ្យដឹងថា៖ចាប់ពីឆ្នាំ១៩៩០ មក កាណាដាបានផ្ដល់ជំនួយជាង 1,5 ពាន់លានដុល្លារអាមេរិក សំដៅជួយវៀតណាមក្នុងការងារកាត់បន្ថយភាពក្រីក្រ និងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ រីឯជនវៀតណាម ជាង ១៤ ០០០ នាក់ ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រនៅកាណានឹងជាស្ពានតភ្ជាប់ដ៏សំខាន់ ហើយរួមចំណែកនាំទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕