ប្រជាជនក្នុងទូទាំងប្រទេសឆ្ពោះទៅមហាសន្និបាតទី១២
(VOV)_មហាសន្និបាតបក្សកម្មុយនីស្តវៀតណាមនីតិកាលទី១២ កំពុងប្រព្រឹត្តទៅ
នៅទីក្រុងហាណូយ ទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់ប្រជាជនក្នុង
ទូទាំងប្រទេស។ មតិជាច្រើនរបស់ប្រជាជនបានសម្ដែងនូវការស្រុះចិត្តគំនិត ចំពោះ
របាយការណ៍អនុវត្តសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតបក្ស នីតិកាលទី១១
ក្នុងអាណត្តិកន្លងទៅ និងដំណាក់កាល៣០ឆ្នាំ ផ្លាស់ប្តូរថ្មីប្រទេសជាតិ។ បណ្ឌិត
Nguyen Quoc Dung នាយកវិទ្យាស្ថាននយោបាយ និងរដ្ឋបាល តំបន់វាលសណ្ត
ទន្លេ Cuu Long បានអោយដឹងថា៖
“ ខ្ញុំពេញចិត្តចំពោះសំណុំឯកសារនៅមហាសន្និបាតបក្ស នីតិកាលទី១២នេះ
ណាស់។ ក្នុងសំណុំឯកសារនេះ ខ្ញុំយកចិត្តទុកដាក់ចំពោះបញ្ហាមួយចំនួន។ មហា
សន្និបាតកំណត់ការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ច នេះគឺជាបញ្ហាធំរបស់
ប្រទេសជាតិ។ ដូច្នេះការយកមកបញ្ហានេះ និងនាំចេញដំណោះស្រាយ កំណត់ការ
ផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចគឺត្រឹមត្រូវណាស់។ ”
|
ប្រជាជនក្នុងទូទាំងប្រទេសឆ្ពោះទៅមហាសន្និបាតទី១២ |
ស្តីពីខ្លឹមសារសេចក្តីសម្រេចដែលបក្សបានដាក់ចេញនាពេលខាងមុខសំដៅអភិ
វឌ្ឍន៍ប្រទេសជាតិក្នុងសម័យកាលសមាហរណកម្ម លោកស្រី Nguyen Thi Bich
Thuy អនុប្រធានសម្ព័ន្ធសមាគមពលករទីក្រុងហូជីមិញ បានផ្តល់មតិថា៖
«យើងខ្ញុំជឿជាក់ថា៖ បក្សបន្តកសាងវណ្ណៈកម្មករវៀតណាមសំដៅជំរុញ
យ៉ាងខ្លាំងសម័យកាលឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិ។
វណ្ណៈកម្មករវៀតណាមត្រូវមានកំរិតវប្បធម៌ខ្ពស់មានជំនាញខ្ពស់លើវិស័យ
វិជ្ជាជីវៈ។ ទន្ទឹមនឹងនោះ យើងគប្បីកណត់ទិសដៅផ្លាស់ប្តូរសកម្មភាពប្រព័ន្ធ
នយោបាយក្នុងនោះមានការរៀបចំសហជីពឲ្យសមស្របនឹងស្ថានភាពបច្ចុប្បន្ន៕»