ប្រជាជនចំនួន ៥០% ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនឹងបានចាក់វ៉ាក់សាំងការពារកូវីដ - ១៩ ក្នុងឆ្នាំនេះ
(VOVWORLD) - ចាប់ពីខែកក្កដាដល់ដំណាច់ឆ្នាំនេះ យ៉ាងហោចណាស់ប្រជាជន ៥០% ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនឹងត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ ១៩។
លោក Nguyen Thanh Long រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថតៈក្រសួងសុខាភិបាល) |
នេះជាព័ត៌មានដែលត្រូវក្រសួងសុខាភិបាលនិងក្រសួងការពារប្រទេសនាំចេញនៅក្នុងកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការដឹកនាំសម្រាប់ការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ឆ្នាំ ២០២១-២០២២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២ ខែកក្កដានៅទីក្រុងហាណូយ។
តាមនោះ ការចាក់វ៉ាក់សាំងត្រូវបានអនុវត្តន៍ចាប់ពីខែកក្កដាឆ្នាំនេះដល់ខែមេសាឆ្នាំ ២០២២ ដែលក្នុងនោះយ៉ាងហោចណាស់ ៥០% នៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ នឹងត្រូវទទួលការចាក់វ៉ាក់សាំងនៅឆ្នាំ ២០២១ ហើយនៅចុងត្រីមាសទី ១ ឆ្នាំ ២០២២ មានជាង ៧០% នៃចំនួនប្រជាជនត្រូវបានទទួលការចាក់វ៉ាក់សាំងផងដែរ។ យុទ្ធនាការចាក់វ៉ាក់សាំងត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសដែលមានចំនួនទីតាំងចាក់វ៉ាក់សាំងជិត ១៩.០០០ កន្លែងទាំងទីតាំងថេរនិងចល័តផង។ ជាពិសេស ផ្តល់អាទិភាពទៅលើខេត្តនិងក្រុងដែលកំពុងប្រឈមនឹងជំងឺរាតត្បាតនិងមានតំបន់ឧស្សាហកម្មច្រើន។ លោករដ្ឋមន្រ្តី Nguyen Thanh Long ក៏បានឲ្យដឹងថា នៅក្នុងខែកក្កដានេះ វៀតណាមនឹងទទួលបានវ៉ាក់សាំងពី ៨ ទៅ ១០ លានដូសហើយចរចាដើម្បីមានវ៉ាក់សាំងចំនួន ១៥០ លានដូស ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។
រូបភាពនៃកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួួអង្គភាពមួយចំនួនចេញផ្សាយពីក្រសួងសុខាភិបាល (រូបថតៈក្រសួងសុខាភិបាល) |
“រហូតមកដល់ពេលនេះ យើងបានទទួលការប្តេជ្ញាចិត្តនិងបានចុះកិច្ចសន្យាដើម្បីទទួលបានវ៉ាក់សាំងចំនួន ១០៥ លានដូស។ បច្ចុប្បន្នយើងកំពុងចរចាដើម្បីបង្កើនវ៉ាក់សាំងចំនួន ៤៥ លានដូសទៀត។ ដូច្នេះយើងនឹងមានប្រហែល ១៥០ លានដូស។ ហើយពេលវេលាដែលវ៉ាក់សាំងមកដល់វៀតណាមវិញគឺមិនមែនថាក្នុងរយៈរៀងរាល់ខែ ហើយគឺប្រមូលនៅត្រីមាសទី ៤ នៃឆ្នាំនេះ ពោលគឺចាប់ផ្តើមពីខែកញ្ញាតុលា វិច្ឆិកានិងធ្នូ”។ នេះប់យោងតាមប្រសាសន៍របស់លោក Nguyen Thanh Long៕