ប្រជាជនចូលរួមបរិច្ឆាកឈាមក្នុងបុណ្យតេតប្រពៃណីឆ្នាំជូតទោស័ក២០២០

(VOVWORLD) - ក្នុង បុណ្យតេតឆ្នាំនេះ កន្លែងទទួលឈាមនៃវិទ្យាស្ថានឈាមវិទ្យានិងបញ្ចូល ឈាមមជ្ឈឹមនៅរដ្ឋធានីហាណូយ នៅតែធ្វើការតាមធម្មតាចាប់ពីវេលាម៉ោង ៧កន្លះរហូតដល់ម៉ោង១៧កន្លះ។

ការផ្ទុកបម្រុងឈាមដើម្បីបម្រើការងារព្យាបាលអោយអ្នកជំងឺក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ត្រូវបានត្រៀមរៀបចំយ៉ាងហ្មត់ចត់។ ក្នុង បុណ្យតេតឆ្នាំនេះ កន្លែងទទួលឈាមនៃវិទ្យាស្ថានឈាមវិទ្យានិងបញ្ចូល ឈាមមជ្ឈឹមនៅរដ្ឋធានីហាណូយ នៅតែធ្វើការតាមធម្មតាចាប់ពីវេលាម៉ោង ៧កន្លះរហូតដល់ម៉ោង១៧កន្លះ។

        ទោះបីជាជាប់រវល់នឹងការងារក្នុងថ្ងៃតេតក្ដី ប៉ុន្តែលោក Nguyen Huu Duc នៅខេត្ត Vinh Phuc នៅតែឆ្លៀតពេលទៅកាន់វិទ្យាស្ថានឈាមវិទ្យា បញ្ចូលឈាមមជ្ឈឹមដើម្បីបរិច្ឆាកឈាម រួមចំណែក ជួយសង្គ្រោះអ្នកជំងឺ។ លោក Duc បានថ្លែងថា៖

        “មានករណីរងគ្រោះថ្នាក់ដែលត្រូវការបញ្ចូលឈាមជាបន្ទាន់។ ហេតុ ដូច្នេះហើយ ថ្ងៃនេះខ្ញុំទៅបរិច្ឆាកឈាមដើម្បីរួមចំណែកជួយសង្គ្រោះ សហគមន៍”។

        ចំណែកឯលោកបណ្ឌិត Ngo Manh Quan នាយករងនៃមជ្ឈមណ្ឌល ឈាមជាតិ វិទ្យាស្ថាន ឈាមវិទ្យា-បញ្ចូលឈាម បានអោយដឹងថា៖

        “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មនុស្សជាច្រើននៅពេលទៅដើរលេងឬជួបជុំជាមួយ មិត្តភក្តិក្នុងថ្ងៃដើមឆ្នាំថ្មី បានរួមគ្នាចូលរួមបរិច្ឆាកឈាម។ ហេតុដូច្នេះបានជា ថ្ងៃទី១ ទី២ និងទី៣នៃបុណ្យតេត នៅក្នុងវិទ្យាស្ថានឈាមវិទ្យារបស់យើងខ្ញុំ តែងតែពោរពេញទៅដោយបរិយាកាសដ៏កក់ក្ដៅនៃការចែករំលែករបស់ សហគមន៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ