ប្រជាជនជាង ៣០០ លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងសកលលោក

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS (ប្រទេសរុស្ស៊ី) ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាល និងរបាយការណ៍ជំនាញ បានបង្ហាញថាប្រជាជនប្រមាណ ៣០១,៤ លាននាក់នៅទូទាំងពិភពលោក បានទទួលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គឺខ្ពស់ជាង ២,៥ ដង បើប្រៀបធៀបនឹងករណីឆ្លងជំងឺកូវីដ- ១៩។ 
ប្រជាជនជាង ៣០០ លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងសកលលោក - ảnh 1ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ សម្រាប់ប្រជាជននៅទីក្រុងថេវីអាប្រទេសអ៊ីស្រាអែល។ (រូបថត៖ THX / TTXVN)

យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS (ប្រទេសរុស្ស៊ី) ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយ រដ្ឋាភិបាល និងរបាយការណ៍ជំនាញ បានបង្ហាញថាប្រជាជនប្រមាណ ៣០១,៤ លាននាក់នៅទូទាំងពិភពលោក បានទទួលចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ គឺខ្ពស់ជាង ២,៥ ដង បើប្រៀបធៀបនឹងករណីឆ្លងជំងឺកូវីដ- ១៩។

នោះមានន័យថាមានប្រមាណ ៣,៨% នៃចំនួនប្រជាជននៅលើពិភពលោកត្រូវបានចាក់វ៉ាក់សាំង។ គួរបញ្ជាក់ថាកាលពីមុននោះ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថាមានចំនួនប្រជាជប្រមាណ ៧០ % នៅលើពិភពលោក គួរតែទទួលបានការចាក់វ៉ាក់សាំង ដើម្បីមានភាពស៊ាំនឹងជំងឺរាតត្បាតក្នុងសហគមន៍។ អត្រាចាក់វ៉ាក់សាំងបានកើនឡើងដល់ ៧,៤ លានដូសក្នុងមួយថ្ងៃ ក្នុងសប្តាហ៍នេះ បើប្រៀបធៀបនឹងការចាក់វ៉ាក់សាំងប្រចាំថ្ងៃចំនួន ៤,៤ លានដូសនៅចុងខែកុម្ភៈកន្លងមកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ