ប្រជាជនទីក្រុង Da Nang ទន្ទឹងរងចាំសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧
(VOVWORLD) -សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលប្រព្រឹត្តទៅពីថ្ងៃទី៦ដល់ថ្ងៃទី ១១វិច្ឆិកា នៅទីក្រុង Da Nang ជាទីក្រុងទេស ចរណ៍ល្បីឈ្មោះរបស់វៀតណាមដែលធ្លាប់ជាប់ឆ្នោតក្នុងបញ្ជីជាទីមកដល់របស់ភ្ញៀវទេសចរណ៍ល្អបំផុតលើពិភពលោក ដូចជា មានឆ្នេសមុទ្រគួរឲ្យទាក់ទាញ ព្រលានយន្ត ហោះមានសេវាល្អបំផុត និងទីក្រុង ស្អាតបំផុតជាដើម។
គេរំពឹងទុកថា APEC នឹង នាំមករនូវឱកាសសហប្រតិបត្តិការថ្មីរវាងវៀតណាមជាមួយខឿនសេដ្ឋកិច្ចសមាជិកនានា ជាពិសេសលើវិស័យទាក់ទាញទេសចរណ៍។ លោក Nguyen Dang Dung ពលរដ្ឋមួយរូបបានចែករំលែកថា៖
“ដំបូងឡើយអារម្មណ៍ខ្ញុំមានមោទនភាពណាស់ ខណៈដែលទីក្រុង Da Nang ទទួលរៀបចំអង្គសន្និសីទមួយមានលក្ខណៈអន្តរជាតិដូច្នេះ។ អ្នក Da Nang គឺរួសរាយរាក់ទាក់ រាប់អានជាមួយមិត្តទាំងអស់ ហើយទាំង បច្ចុប្បន្ននិងអនាគត Da Nang នៅអភិវឌ្ឍន៍តាមទិសទេសចរណ៍និងសេវាកម្ម ដែរ។ ខ្ញុំសង្ឃឹមថា សម្រាប់សន្និសីទដែលនឹងប្រព្រឹត្តទៅនេះ ក្រោមខ្សែភ្នែក របស់អ្នកនយោបាយ អ្នកកាទូត អ្នកកាសែតទូទាំងសកលលោកនោះ ទីក្រុង Da Nang នឹងត្រូវបានស្គាល់ដល់ជាទីមកដល់នៃទេសចរណ៍និងវិនិយោគ។ តាមនោះ រួមចំណែកធ្វើឲ្យទីក្រុង Da Nang មានការរីកចំរើនជាង ហើយជីវ ភាពរស់នៅរបស់ប្រជាជនក៏ត្រូវបានកែលំអផងដែរ”។
រួមជាមួយរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ប្រជាជនទីក្រុង Da Nang សុទ្ធតែ មានបំណងថា សប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ នឹងប្រព្រឹត្តទៅប្រកបដោយ ជោគជ័យ រួមចំណែគលើកកំពស់ឋានៈរបស់ទីក្រុង Da Nang និងរបស់ប្រ ទេសជាតិទាំងមូល៕