ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌រួមចំណែកជំរុញការអភិវឌ្ឍន៍សង្គម


ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌រួមចំណែកជំរុញការអភិវឌ្ឍន៍សង្គម - ảnh 1
ប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌រួមចំណែកជំរុញការអភិវឌ្ឍន៍សង្គម (Image: VOV)

(VOVworld) – “ចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌” បន្តមាន
ជំហានអភិវឌ្ឃន៍ថ្មីរួមចំណែកជំរុញការអភិវឌ្ឍន៍របស់សង្គមលើកកំពស់ជីវភាព
ខាងវត្ថុនិងស្មារតីសំរាប់ប្រជាជន”។  ឧបនាយក រដ្ឋមន្ត្រី Vu Duc Dam ប្រធាន
គណៈកម្មការបញ្ជាណែនាំមជ្ឈឹមចលនា “ប្រជាជនទាំង មូលសាមគ្គីកសាង
ជីវភាពរស់នៅខាងវប្បធម៌” បានសង្កត់ធ្ងន់ដូច្នេះ នៅកិច្ចប្រជុំអនុវត្ត ភារកិច្ចឆ្នាំ
២០១៥ នៃគណៈកម្មការបញ្ជាណែនាំ នាព្រឹកថ្ងៃទី ១១ មិនា។ ថ្លែងមតិនៅ
ទីនេះ លោក Vu Duc Dam បានគូសសម្គាល់ថា៖ ឆ្ននាំ ២០១៥ គឺជាឆ្នាំប្រព្រឹត្តទៅ ព្រឹត្តិការណ៍សំខាន់ជាច្រើននិងជាឆ្នាំចុងក្រោយអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គម ដំណាក់កាល ២០១១-២០១៥។ ដោយហេតុនេះ សមាជិកនៃ
គណៈកម្មការបញ្ជាំណែ នាំក្រសួងផ្នែកត្រូវអនុវត្តសកម្មភាពជាក់ស្តែង។ បណ្ដាតំបន់ត្រូវកសាងផែនកការបូក សរុប ១៥ ឆ្នាំនៃការអនុវត្តចលនា
“ប្រជាជនទាំង មូលសាមគ្គីកសាងជីវភាពរស់នៅខាងវប្បធម៌” និង ២០ ឆ្នាំ
នៃការអនុវត្តចលនា ““ប្រជាជនទាំង មូលសាមគ្គីកសាងជីវភាពរស់នៅខាង
វប្បធម៌ក្នុងទីប្រជុំជន” ព្រមទាំង រៀបចំសន្និសីទផ្លាស់ប្តូរបទពិ សោធន៍ក្នុង
ការអនុវត្តចលនានេះ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ