ប្រជាជនទូទាំងប្រទេស អបអរសាទរឆ្នាំថ្មី

(VOVWORLD) - កាំជ្រួចបានបញ្ចាំងពន្លឺនៅលើមេឃនៃខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេសក្នុងអំឡុងពេលឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ឆ្នាំថោះបញ្ចស័ក ២០២៣។ មនុស្សរាប់លាននាក់បានហូរតាមដងផ្លូវដើម្បីស្វាគមន៍ថ្ងៃចូលឆ្នាំថ្មីនិងទស្សនាការបាញ់កាំជ្រួច។

ប្រជាជនទូទាំងប្រទេស អបអរសាទរឆ្នាំថ្មី - ảnh 1នៅទីក្រុងហាណូយ ដូចរាល់ឆ្នាំ កាំជ្រួចនៅបឹង Hoan Kiem តែងតែទាក់ទាញមនុស្សម្នាយ៉ាងច្រើនមកទស្សនា និងអបអរបុណ្យចូលឆ្នាំថ្មី (រូបថត៖ VOV)

ឆ្លងកាត់រយៈពេល ២ ឆ្នាំរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩  ហើយការបាញ់កាំជ្រួចត្រូវបញ្ចប់ជាបណ្តោះអាសន្ន ដល់ចូលឆ្នាំថ្មីឆ្នាំនេះ ទីក្រុងហាណូយបានធ្វើការបាញ់កាំជ្រួចនៅតាមទីតាំង ៣០ កន្លែង   និងកន្លែងកម្សាន្តជាច្រើន ដើម្បីបម្រើប្រជាជន អបអរបុណ្យចូលឆ្នាំថ្មី ពោរពេញដោយភាពកក់ក្តៅ។ ក្នុងឱកាសឆ្លងឆ្នាំណាស់ ឈានចូលឆ្នាំថ្មី ឆ្នាំថោះបញ្ចកស័កនេះ ប្រជាពលរដ្ឋទូទាំងរដ្ឋធានីបានរីករាយស្វាគមនូវឱកាសដ៏វិសេសវិសាលនៃវេលាឆ្លងឆ្នាំចាស់ ដើម្បីឈានចូលឆ្នាំថ្មី ពោរពេញដោយថាមពលវិជ្ជមាន ជាមួយនឹងក្តីសង្ឃឹម និងជោគជ័យច្រើនជាងឆ្នាំចាស់។

ប្រជាជនទូទាំងប្រទេស អបអរសាទរឆ្នាំថ្មី - ảnh 2កាំជ្រួចបញ្ចាំងពន្ឡឺនៅលើផ្ទៃមេឃនៃទីក្រុងហូជីមិញ (រូបថត៖ VOV)

នៅទីក្រុងហូជីមិញ កន្លែងដែលអាចមើលកាំជ្រួចគឺស្ថិតនៅក្នុងទីប្រជុំជនដែលមានមនុស្សច្រើន។ ជាពិសេសគឺតំបន់ឧទ្យាន Bach Dang  ផ្លូវ Ton Duc Thang។

ទីក្រុង Da Nang មាន៣ចំណុចបាញ់កាំជ្រួចគឺស្ពាន Nguyen Van Troi មជ្ឈមណ្ឌលរដ្ឋបាលស្រុក Hoa Vang មជ្ឈមណ្ឌលរដ្ឋបាលស្រុក Lien Chieu។ ខេត្ត Quang Binh រៀបចំការបាញ់កាំជ្រួចនៅស្ពាន Nhat Le ១ និងឧទ្យានបឹង Dong Son នៃទីក្រុង Dong Hoi។ ទោះបីជាអាកាសធាតុចុះត្រជាក់ក៏ដោយ ក៏អ្នកស្រុក និងអ្នកទេសចររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាជុំវិញបឹង Xuan Huong (Da Lat, Lam Dong) ដើម្បីទស្សនាការបាញ់កាំជ្រួចដ៏ស្រស់ស្អាត។ ខេត្ត Binh Duong រៀបចំកាំជ្រួចនៅទីតាំងចំនួន ៨ ទូទាំងខេត្ត។

ប្រជាជនទូទាំងប្រទេស អបអរសាទរឆ្នាំថ្មី - ảnh 3ទីក្រុង Da Nang បាញ់កាំជ្រួចនៅ៣ចំណុច៖ ស្ពាន Nguyen Van Troi មជ្ឈមណ្ឌលរដ្ឋបាលស្រុក Hoa Vang មជ្ឈមណ្ឌលរដ្ឋបាលស្រុក Lien Chieu (រូបថត៖ VOV)

ក្នុងពេលជាមួយគ្នានោះ ការបាញ់កាំជ្រួចរយៈពេល ១៥ នាទីនៅទីក្រុង Son La ខេត្ត Son La ចំពេលឆ្លងឆ្នាំចាស់ ឈានចូលឆ្នាំថោះ បញ្ចស័ក ២០២៣ នាំមកភាពសប្បាយរីករាយជូនប្រជាជនតំបន់ភ្នំ។ ប្រជាជន Dak Lak រាប់ពាន់នាក់កាលពីយប់មិញបាននាំគ្នាទៅលេងនៅទីលានលេខ ១០-៣ នៅផ្លូវ Nguyen Tat Thanh ទីក្រុង Buon Ma Thuot ដើម្បីរីករាយជាមួយកម្មវិធីសិល្បៈ និងការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី។

ប្រជាជនជាច្រើនបានចែករំលែកថា បន្ទាប់ពី ២ ឆ្នាំរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ ១៩  ដោយបន្សល់ទុកនូវការលំបាកនៃឆ្នាំចាស់ តាមនោះស្វាគមន៍ឆ្នាំថ្មីជាមួយនឹងផ្នត់គំនិតថ្មីដោយសង្ឃឹមថាអ្វីៗ គ្រប់យ៉ាងល្អបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ