ប្រជាជនទូទាំងប្រទេសវៀតណាមជូនដំណើរនាយឧត្តមសេនីយ៌Vo Nguyen Giap លាចាកលោក
(VOVworld)-រួមជាមួយពិធីរំលឹកវិញ្ញក័្ខន្ធនៅអាគាធ្វើបុណ្យសព្វជាតិទីក្រុងហា
ណូយពិធីរំលឹកវិញ្ញានក័្ខន្តនាយឧត្តមសេនីយ៌ Vo Nguyen Giap ជាអតីតសមាជិក
ការិយាល័យនយោបាយ អតីតលេខាគណៈកម្មាធិការយោធាមជ្ឈឹម អតីតឧបនា
យក រដ្ឋមន្រ្តីអចិន្រ្តៃយ៌រដ្ឋាភិបាល អតីតរដ្ឋមន្រ្តីក្រសួងការប្រទេស អគ្គមេបញ្ជា
ការកងទ័ព ប្រជាជនវៀតណាម និងជាអតីតសមាជិកសភានីតិកាលទី១ដល់ទី
៧ ត្រូវបាន ប្រារព្វឡើងដ៏មហោឡារឹកនៅសាលប្រជុំ Thong Nhat ទីក្រុងហូជី
មិញ។
ក្នុងបរិយាកាសគោរពនិងសេចក្តីទុក្ខព្រួយ ភ្លេងជាតិត្រូវបានបន្លឺឡើងជា
ការជំរាបលានាយឧត្តមសេនីយ៌ Vo Nguyen Giap ជារៀងរហូត។បន្ទាប់នោះជន
គ្រប់រូបរំជើបរំជួលចិត្តស្តាប់វិយោគកថាដែលថ្លែងដោយអគ្គលេខាធិការមជ្ឈឹម
បក្សកុម្មុយ និស្តវៀតណាមលោក Nguyen Phu Trong និងបណ្តាពីធីរំលឹកវិញ្ញា
ក័្ខន្ធនាយឧត្តមសេនីយ៌នឹងបានផ្សាយផ្ទាល់ពីអាគារធ្វើបុណ្យសព្វជាតិទីក្រុង
ហាណូយ។
ក្នុងការរំជួលចិត្តយ៉ាងក្រៃលែង បង Nguyen Manh Cuong ជាលេខាធិការ
រងសម្ព័ន្ធយុវជនទីក្រុងហូជីមិញចែករំលែកថា៖យុវជនទីក្រុងជានិច្ចកាលចងចាំ
ក្នុងដួងចិត្តរាល់មនោសញ្ចេតនារបស់ នាយឧត្តមខេនីយ៌ Vo Nguyen Giáp លៃ
ទុកចំពោះខ្លួន។ សូមសច្ចាបន្តជំហាន និងសូម សន្យាថា នឹងបន្តគោលមាគ៌ាដែល
នាយឧត្តមសេនីយ៌បានកំណត់។ សិក្សា សៀនសូត្រដោយឥតឈប់ឈរ។ អនុ
វត្តន៌និងសម្រេចរាល់ភារកិច្ចរបស់ខ្លួន លើគ្រប់វិស័យ ដើម្បីរួមចំណែកចូលក្នុង
កិច្ចការកសាង និងអភិវឌ្ឍន៌ទីក្រុង ក៏ដូចជាអភិវឌ្ឍន៌ប្រទេសវៀតណាមកាន់
តែសម្បូធូធានិងរឹងមាំពី១ថ្ងៃទៅ ១ថ្ងៃ។
|
ពិធីគោរព្វវិញ្ញាណក័្ខន្ធនាយឧត្តមសេនីយ៌ Vo Nguyen Giap នៅទីក្រុងហូជីមិញ |
លើទូទាំងប្រទេសវៀតណាម នាថ្ងៃទី១៣តុលា នៅតំបន់ជាច្រើនក្នុង វាល
ទំនាបទន្លេ Cuu Long បានរៀបចំពិធីរំលឹកវិញ្ញាក័្ខន្ធនាយឧត្តមសេនីយ៌ Vo
Nguyen Giap ។ឧត្តមសេនីយ៌ត្រី Le Thanh Son វីរជនកងកម្លាំងប្រដាប់អាវុធ
នៅទីក្រុង Can Thoនិយាយថា៖ពិធីបុណ្យរំលឹកវិញ្ញាក័្ខន្ធថ្ងៃនេះជូនលោក
អ៊ូំទៅកាន់ទីសម្រាកកាយចុងក្រោយគឺជាសេចក្តីទុក្ខព្រួយនិងការសោក
ស្តាយរបស់ប្រជាជាតិ។ជាកូនចៅរបស់លោកអ៊ុំ ខ្ញុំព្រួយចិត្ត ផងឈឺចាប់ផង។
ក៏ក្នុងថ្ងៃនេះដែរ នៅទីភ្នាក់ងារកណៈកម្មាធិការខេត្ត Quang Binh បាន ប្រារព្វ
ឡើងដ៏អធឹកអធម ពិធីរំលឹកវិញ្ញានក័្ខន្ធនាយឧត្តមសេនីយ៌ Vo Nguyen Giap ផងដែរ៕