ប្រជាជនទូទាំងប្រទេសវៀតណាមរួមដៃជួយឧបត្ថម្ភប្រជាជនរង់គ្រោះទឹកជំនន់នៅភាគកណ្តាលវៀតណាម

ប្រជាជនទូទាំងប្រទេសវៀតណាមរួមដៃជួយឧបត្ថម្ភប្រជាជនរង់គ្រោះទឹកជំនន់នៅភាគកណ្តាលវៀតណាម - ảnh 1
រូបថតៈ​nhandan.vn


(VOVworld)-កម្មាភិបាល យុទ្ធជនចំនួន១០០០នាក់នៅបណ្តាអង្គភាពកងទ័ពដែល
បោះទ័ពលើភូមិភាគ Quang Nam ភាគកណ្តាលវៀត​ណាម កំពុង ជួយប្រជាជំនះ
ពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ។​នៅបណ្តាតំបន់សំខាន់ៗដូចជាស្រុក Duy
Tien, Dien Ban កម្មាភិបាល យុទ្ធជនរបស់កងកម្លាំងប្រដាប់អាវុធ បានជួយប្រជា
ជនជុសជួលផ្ទះស្នាក់នៅ ធ្វើ ផ្លូវគមនាគម និងធ្វើត្រួសត្រាយរាល់សំណងធារា
សាស្ត្រ ពិនិត្យនិងព្យាបាលជំងឺជូនប្រជាជននៅតំបន់រងផលប៉ះពាល់ដោយខ្យល់ព្យុះ ទឹកជំនន់ផងដែរ។

        ក្នុងពេលនោះ​សមាគមកាកបាទក្រហមខេត្ត Thua Thien-Hue ទើបនឹង ចុះទៅ
សាកសួរសុខទុក្ខនិងចែកអំណោយចំនួន១០២ចំណែក ដែល១ចំណែក មានតម្លៃពី
៤០ម៉ិនដុង ដល់១លាន៥សែនដុងសម្រាប់គ្រួសាររងការខូច​ខាតនៅឃុំ Huong Phong
ទីរួមស្រុក Huong Tra ​នៅខេត្ត​Thua Thien – Hue ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ