(VOVworld)-នាថ្ងៃទី២៨មករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់ បក្សកុម្មុយនិស្តវៀតណាមបានបិទបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ឌិត Pham Hao ជាអតីតនាយកវិទ្យាស្ថាននយោបាយតំបន់ទី៣បានឲ្យដឹងថា៖
“ជោគជ័យមួយក្នុងចំណោមជោគជ័យនៃមហាសន្និបាតបក្សលើកទី១២គឺ ការ
ងាររៀបចំកម្មាភិបាល។ដើម្បីទទួលបានលទ្ធផលដូច្នេះ ជាលទ្ធផលនៃការ រៀបចំមត់
ចត់ មានការទទួលខុសត្រូវនិងប្រជាធិបតេយ្យ។ ខ្ញុំឃើញថា បញ្ជីរាយនាមគណៈ កម្មាធិការមជ្ឈឹមបក្សគឺសក្តិសមណាស់”។
|
មហាសន្និបាតបក្សលើកទី១២បញ្ចប់ប្រកបដោយជោគជ័យ |
ដោយការយកចិត្តទុកដាក់តាមដានមហាសន្និបាតតាំងពីប៉ុន្មានថ្ងៃចាប់ផ្តើម
លោក Ta Hoang Nguyen នៅខេត្ត Ca Mau បានចាត់ទុកថា៖
“ខ្ញុំជឿជាក់ថា ដោយមានកម្លាំងនៃគណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលថ្មី
និងការដឹកនាំយ៉ាង ឈ្លាសវៃរបស់ការិយាល័យនយោបាយ ពិតជាសេចក្តីសម្រេច
ចិត្តនៃមហាសន្និ បាតលើកទី១២នឹងបានអនុវត្តប្រកបដោយប្រសិទ្ធិភាព។ ជា
ពិសេស មហាសន្និ បាតលើកនេះនឹងមានសមត្ថភាពគ្រប់គ្រាន់សំដៅឆ្លើយតប
បំណងប្រាថ្នារបស់ ប្រជាជន។មហាសន្និបាតលើកទី១២ជាមហាសន្និបាតប្រកប
ដោយជោគជ័យ”។
រីឯប្រជាជននៅបណ្តាខេត្ត Tay Nguyen បានសប្បាយរីករាយចំពោះជោគ
ជ័យនៃមហាសន្និបាត។ រួមជាមួយការវាយតម្លៃនៃលើសមត្ថភាពរបស់គណៈកម្មា
ធិការមជ្ឈឹមបក្សនីតិកាលថ្មី លោក Pham Hoang Lam នៅស្រុក Buon Ma Thuot
បានរំពឹងថា៖
“យើងខ្ញុំសង្ឃឹមថា គណៈកម្មាធិការមជ្ឈឹមបក្សមានសមត្ថភាពនិង
សីលធម៌ដោយគ្រប់គ្រាន់យកផលប្រយោជន៍ជាតិជាចម្បងដើម្បីបំរើប្រជាជន
និងមាតុ ប្រទេស។ រួមជាមួយគ្នានោះ មានមត្ថភាពផ្លាស់ប្តូរថ្មី ដើម្បីនាំប្រទេសជាតិធ្វើ សមាហរណកម្មស៊ីជម្រៅ ជាមួយប្រទេសរីកចំរើនក្នុងតំបន់និងអន្តរជាតិ”៕