ប្រជាជនទ្វីបអឺរ៉ុបចាត់ទុក IS ជាការគំរាមកំហែងធំបំផុត

ប្រជាជនទ្វីបអឺរ៉ុបចាត់ទុក IS ជាការគំរាមកំហែងធំបំផុត - ảnh 1
ក្រុមឧទ្ទាមនៃអង្គការភេរវកម្ម IS (រូបថត៖CNN)

(VOVworld) - ប្រជាជននៅប្រទេសអឺរ៉ុបជាច្រើនចាត់ទុកអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ
ប្រកាសជាការគំរាមកំហែងធំបំផុតទៅលើប្រទេសរបស់គេ ដែលធ្ងន់ធ្ងរជាងបញ្ហា
បម្រែបម្រួលអាកាសធាតុ អស្ថិរភាពសេដ្ឋកិច្ចនិងវិបត្តិជនចំណាកស្រុក។តាមលទ្ធ
ផលនៃការស្ទង់មតិប្រកាសដោយមជ្ឈមណ្ឌលស្រាវជ្រាវ Pew នាថ្ងៃទី ១៣ មិថុនា
ថា ប្រជាជននៅប្រទេសចំនួន៩ក្នុងចំណោមប្រទេសអឺរ៉ុបទាំង១០ ដែលចូលរួមការ
ស្ទង់មតិពោលខាងលើសុទ្ធតែចាត់ទុក IS ជាការគំរាមកំហែងធំ បំផុត។
នាថ្ងៃដដែល  កាណាល់ព័ត៌មាន “Amaq” ដែលមានទំនាក់ទំនងជាមួយអង្គការ IS
បានផ្សព្វផ្សាយថា ការសម្លាប់ប្ដីប្រពន្ធប៉ូលីសជនជាតិបារាំងនៅផ្ទះរបស់គេនៅ
តំបន់ជាយទីក្រុងប៉ារីសកាលពីយប់ថ្ងៃទី១៣ មិថុនា គឺបានអនុវត្តន៍ដោយសមា
ជិកអង្គការ IS។
ទាក់ទិនដល់ការប្រយុទ្ធប្រឆាំង IS កងទ័ពអ៊ីរ៉ាក់ នាថ្ងៃទី១៣ មិថុនា បានឲ្យដឹងថា
ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅ កងកម្លាំងសន្តិសុខប្រទេសនេះបានចាប់ខ្លួន
សមាជិក IS ជាង៥០០នាក់ដែលបន្លំចូលក្នុងរលកជនជម្លៀសចេញពីទីក្រុង
Fallujah ខេត្ត Anbar៕

ប្រតិកម្មទៅវិញ

ផ្សេងៗ