ប្រជាជននៅខេត្ត ក្រុងនានាចូលរួមការបរិច្ចាកឈាមមនុស្សធម៌យ៉ាងសកម្ម
(VOVWORLD) -ទិវាបុណ្យបរិច្ចាឈាម ដោយប្រធានបទ ដំណក់ឈាមក្រហមនៅនៃទឹកដី Kien Giang ឆ្នាំ ២០១៩ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃពី ១១ ដល់ថ្ងៃទី ១៦ ខែមិថុនា ហើយគ្រោងនឹងទទួលបានឈាមចំនួន៧០០ ប្លោក នាថ្ងៃទី ១៥ខែមថុនា។
ប្រជាជននៅខេត្ត ក្រុងនានាចូលរួមការបរិច្ចាកឈាមមនុស្សធម៌យ៉ាងសកម្ម |
នាព្រឹកថ្ងៃទី ១៥ ខែមិថិនា នៅទីក្រុង Rach Gia ខេត្ត Kien Giang បានប្រព្រឹត្តិទិវាបុណ្យបរិច្ចាកឈាម ដោយប្រធានបទ ដំណក់ឈាមក្រហមនៅខេត្ត Kien Giang ឆ្នាំ ២០១៩ ដោយទាក់ទាញការចូលរួមរបស់កម្មាភិបាល បុគ្គលិកមកពីស្ថាប័ន សហគ្រាស មហាវិទ្យាល័យវេជ្ជសាស្ត្រខេត្ត Kien Giang និងប្រជាជនរាប់រយនាក់។
នេះគឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌនៃដំណើរក្រហមខេត្ត Kien Giang តាមស្រុក និងក្រុងចំនួន ៥ ដូចជា U Minh Thuong, An Minh, An Bien, Go Quao និង ទីក្រុង Rach Gia) ចាប់ពីថ្ងៃទី ១១ ដល់ ១៦ ខែមិថុនា។
ទិវាបុណ្យបរិច្ចាឈាម ដោយប្រធានបទ ដំណក់ឈាមក្រហមនៅនៃទឹកដី Kien Giang ឆ្នាំ ២០១៩ នឹងប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃពី ១១ ដល់ថ្ងៃទី ១៦ ខែមិថុនា ហើយគ្រោងនឹងទទួលបានឈាមចំនួន៧០០ ប្លោក នាថ្ងៃទី ១៥ខែមថុនា។
កាលពីថ្ងៃទី ១៤ ខែមិថុនា កន្លងទៅ គណៈកម្មការទទួលបន្ទុកការបរិច្ចាកឈាមស្ម័គ្រចិត្តខេត្ត Vinh Long និងគណៈកម្មការទទួលបន្ទុកការបរិច្ចាកឈាមស្ម័គ្រចិត្តខេត្ត Dong Thap បានរៀបចំពិធីលើកតម្កើងសមូហភាព ក្រុមគ្រួសារនិងបុគ្គលឆ្នើមៗក្នុងចលនាបរិច្ចាកឈាមឆ្នាំ២០១៩ ផងដែរ៕