|
ប្រជាជននៅគ្រប់តំបន់ទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី |
(VOV)_ទទួលបរិយាកាសដើមនិទាឃរដូវ ប្រជាជនគ្រប់រូបសុទ្ធតែមានគោលបំ
ណង និងផែនការក្នុងឆ្នាំថ្មី។ ជនមួយនាក់នៅទីក្រុងហាណូយ បានចែករំលែកថា៖
“ ឆ្នាំថ្មី ខ្ញុំសូមជូនពរអោយប្រជាជនគ្រប់រូប មិត្តភក្តិ មានឆ្នាំថ្មីមួយប្រកប
ដោយសុខភាព សុភមង្គល។ សូមជូរពរអោយខឿនសេដកិច្ចរីកចំរើនប្រជាជនសម្បូរ
ធូធារ ប្រទេសជាតិខ្លាំងមាំមួន។”
នៅបណ្ដាទីក្រុងនៅភូមិភាគកណ្ដាលវៀតណាម ដូចជា៖Da Nang, Hue, Nha
Trang, Hoi An រាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី បានប្រព្រឹត្តទៅកម្មវិធីសម្ដែងសិល្បះជា
ច្រើនដើម្បីអបអរសាទរបក្ស អពអរសាទរនិទាឃរដូវ ឆ្នាំរកានព្វស័ក។
មុនពេលចូលឆ្នាំថ្មី សម្ព័ន្ធសមាគមយុវជនខេត្ត និងសមាគមយុវជនវៀត
ណាមខេត្ត Thua Thien Hue រួមជាមួយបណ្ដាសម្បុរសជនបានជូនអំណោយចំពោះ
អ្នកជំងឺ នៅមន្ទីពេទ្យមជ្ឈឹម Hue ជូនអំណោយចំពោះកម្មករបរិស្ថាន និងសំណង់
ទីក្រុង Hue ។ លេខាសម្ព័ន្ធសមាគមយុវជនទីក្រុង Thua Thien Hue លោក Tran
Gia Cong បានអោយដឹងថា៖
“ការជូនអំណោយនេះបានរួមចំណែកចែករំលែកការលំបាក ជូនអំណោយ
បុណ្យចូលឆ្នាំថ្មី ចំពោះពលករ និងអ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ
មជ្ឈឹម Hue។ សកម្មភាពនេះជួយអោយជនគ្រប់រូបទទួលបុណ្យចូលឆ្នាំថ្មីមួយប្រ
កបដោយកក់ក្តៅ សុភមង្គល៕”