ប្រជាជននៅប្រទេសជាច្រើនធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនវដ្តី Charlie Hebdo
|
ប្រជាជននៅប្រទេសជាច្រើនធ្វើបាតុកម្មប្រឆាំងជំទាស់ទស្សនវដ្តី Charlie Hebdo |
(VOV)_នាថ្ងៃទី១៦ មករា ជនឥស្លាមរាប់ពាន់នាក់នៅលើទូទាំងពិភពលោក
បានធ្វើបាតុកម្មនៅតាមដងវិថីប្រឆាំងជំទាស់ទស្សនាវដ្តី Charlie Bebdo របស់បារាំង
បានចុះផ្សាយ រូបត្លុករបស់ព្យាការីលោកមហាម៉េដ(Muhammed)។ការបះទង្គិច១
បានកើតមានឡើង រវាងកងកម្លាំងសន្តិសុខ Pakistan ជាមួយបណ្ដាអ្នកកាន់សាសនា
ឥស្លាម ដែលបានប្រមូលផ្តុំនៅខាងមុខស្ថានទូតបារាំងប្រចាំនៅទីក្រុងKarachi របស់
Pakistan។ ក្រោពីទីក្រុងKarachi បាតុកម្មក៏បានផ្ទុះទៅឡើងនៅតំបន់ផ្សេងៗទៀត
នៅPakistan ។ ជនជ្រុលនិយមមួយចំនួនបានដុតទង់ជាតិបារាំងផងដែរ។
នៅប្រទេស Jordan មនុស្សចំនួន២ពាន់នាក់បានប្រមូលផ្តុំធ្វើបាតុកម្មនៅទី
ក្រុង Amman កាន់បដាដោយមានខ្លឹមសារប្រឆាំងជំទាស់ទស្សនវដ្តីបារាំងហើយអំ
ពាវនាវមានសកម្មភាពតឹងរឹងប្រឆាំងចំពោះសកម្មភាពដែលសំដៅទៅលើឥស្លាម
សាសនា។
នៅទីក្រុង Dakar ( Senegal) ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីរំសាយ
ក្រុមបាតុករចំនួនជាងមួយពាន់នាក់។
ផ្ទុយទៅវិញ ភាគីអាមេរិកបានឡើងសម្លេងប្រឆាំងជំទាស់បណ្ដាបាតុកម្មដែល
ប្រឆាំងទស្សនវដ្តី Charlie Bebdo នៅប្រទេសឥស្លាមមួយចំនួន៕