ប្រជាជននៅភូមិតាំងទីលំនៅថ្មីក្នុងខេត្ត Son La ស្វាគមន៍និទាឃរដូវថ្មី
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យតេតប្រពៃណីឆ្នាំ ២០២៤ កំពុងមានភាបអ៊ូអរនៅគ្រប់ភូមិឃុំរបស់បងប្អូនជនជាតិភាគតិចដែលបានតាំងទីលំនៅថ្មីនៅតំបន់វារីអគ្គិសនី Son La ស្ថិតនៅស្រុក Quynh Nhai ខេត្ត Son La ។
ឆ្នាំនេះ ជានិទាឃរដូវទី ១៤ ដែលអ្នកភូមិតាំងទីលំនៅ Kich Manh ឃុំ Ba Ma Pha Khinh ទទួលនិទាឃរដូវនៅលើតំបន់ទឹកដីថ្មីនេះ។ បុណ្យតេតឆ្នាំនេះ ប្រជាជនជាច្រើននៅក្នុងភូមិឃុំ មិនត្រឹមតែសប្បាយរីករាយដោយមានរដូវប្រមូលផលអំណោយផល រីករាយដោយមានផ្ទះសម្បែងថ្មី មានម៉ូតូ និងទូរទស្សន៍ប៉ុណ្ណោះទេ ប៉ុន្តែកាន់តែសប្បាយរីករាយថែមទៀតដោយបានលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងស្ថិរភាពជីវភាពរស់នៅជាបណ្តើរៗ។
ប្រជាជនអ្នកភូមិបានបោសសំអាតផ្លូវថ្នល់ តុបតែងផ្ទះសម្បែង និងផ្ទះវប្បធម៌របស់ភូមិ ដើម្បីត្រៀមរៀបចំអំណរបុណ្យតេត។ រូបថត៖ VOV |
អ្នកស្រី Dieu Thi Tuyet ភូមិ Kich Manh ឃុំ Ba Ma Pha Khinh មានក្តីសោមនស្សរីករាយថា៖ “ទៅកាន់កន្លែងថ្មី បងប្អូនអ្នកភូមិត្រូវបានរដ្ឋរៀបចំផ្ទៃដី ៤០០ ម៉ែត្រការ៉េ/គ្រួសារ ហើយបានឧបត្ថម្ភដីផលិតកម្ម និងណែនាំបច្ចេកទេសដាំដុះ ដូច្នេះអ្នកណាក៏នឹងនរចិត្តធ្វើផលិតកម្ម៖ “មកដល់ទីនេះ គ្រួសារខ្ញុំនិងប្រជាជនអ្នកភូមិមានអារម្មណ៍នឹងនរចិត្តនិងល្អប្រសើរជាងមុន។ អបអរសាទរបុណ្យតេតឆ្នាំនេះ ក្រុមគ្រួសារខ្ញុំបានកាប់គោមួយក្បាល ធ្វើសាច់គោងៀត។ ឆ្នាំនេះ គ្រួសារខ្ញុំលក់ពពែបានពីរបីក្បាល គោមួយក្បាលទៀត ហើយគ្រួសារខ្ញុំបានទិញម៉ូតូមួយគ្រឿងដែរ”។
ប៉ុន្មានថ្ងៃនេះ ប្រជាជនអ្នកភូមិបានបោសសំអាតផ្លូវថ្នល់ តុបតែងផ្ទះសម្បែង និងផ្ទះវប្បធម៌របស់ភូមិ ដើម្បីត្រៀមរៀបចំអំណរបុណ្យតេត។ លោក Lo Van Doi ប្រធានគណៈកម្មាធិការប្រជាជនឃុំ Pa Ma Pha Khinh ស្រុក Quynh Nhai បានឲ្យដឹងថា ក្នុងឱកាសបុណ្យតេតឆ្នាំនេះ ឃុំបានរៀបចំសកម្មភាពកីឡាជាច្រើនដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងរឹតចំណងសាមគ្គីភាពរវាងបងប្អូនជនជាតិភាគតិច បង្កើតស្មារតីខ្នះខ្នែងធ្វើពលកម្ម និងកសាងភូមិ ឃុំ ឲ្យកាន់តែអភិវឌ្ឍន៍៕