ប្រជាជនប្រមាណ ៤ លាននាក់នឹងត្រូវជម្លៀសចេញពីអ៊ុយក្រែន

(VOVWORLD) - ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក ជនភៀសខ្លួន (UNHCR) បានកត់ត្រាមនុស្សចំនួន ១.៥៣៤.៧៩២ នាក់បានជម្លៀសឆ្លងព្រំដែនប្រទេសអ៊ុយក្រែន។

ប្រជាជនប្រមាណ ៤ លាននាក់នឹងត្រូវជម្លៀសចេញពីអ៊ុយក្រែន - ảnh 1ប្រជាជនជម្លៀសចេញពីទីក្រុង Irpin ភាគពាយ័ព្យនៃទីក្រុង Kyiv ប្រទេសអ៊ុយក្រែន (រូបថត៖ AFP/TTXVN)

យោងតាមទិន្នន័យដោយអង្គការ សហប្រជាជាតិដែលចេញផ្សាយកាលពីថ្ងៃទី ៦ ខែមីនា ចំនួនមនុស្សផ្លាស់ទីលំនៅពីជម្លោះក្នុងប្រទេសអ៊ុយក្រែនមកទល់ពេលនេះមានជាង ១,៥ លាននាក់ ហើយចំនួននេះនឹងកើនឡើងដល់ ៤ លាននាក់ដែរ។ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានកត់ត្រាមនុស្សចំនួន ១.៥៣៤.៧៩២ នាក់បានជម្លៀសឆ្លងព្រំដែនប្រទេសអ៊ុយក្រែន។

អង្គការសហប្រជាជាតិព្យាករណ៍ថា លំហូរជនភៀសខ្លួននឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ប្រធាន UNHCR លោក Filippo Grandi បាននិយាយថា នេះជាវិបត្តិជនភៀសខ្លួនដែលកើនឡើងលឿនបំផុតនៅក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ ខណៈដែលចំនួនមនុស្សជម្លៀសឆ្លងព្រំដែនបាន កើនឡើងដល់ជាង ១,៥ លាននាក់ក្នុងរយៈពេល ១០ ថ្ងៃកន្លងមកនេះ។ ក្នុងចំណោមពលរដ្ឋទាំងនេះ ក្រៅពីពលរដ្ឋអ៊ុយក្រែន ក៏មានពលរដ្ឋនៃប្រទេសមួយចំនួនដូចជា អាហ្វហ្គានីស្ថាន អាល់ហ្សេរី បេឡារុស ឥណ្ឌា ម៉ារ៉ុក នីហ្សេរីយ៉ា ប៉ាគីស្ថាន ប៉ូឡូញ សហរដ្ឋអាមេរិកជាដើម។ ប្រទេសដូចជា ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី ប្រទេស Moldova និងប្រទេសមួយចំនួននៃសហភាពអឺរ៉ុប (EU) គឺជាគោលដៅសម្រាប់លំហូជនភៀសខ្លួនទាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ