ប្រជាជនផ្លាស់ប្តូរទំលាប់រស់នៅ ដើម្បីសម្របខ្លួនក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លង Covid-19
(VOVWORLD) - ភោជនីយដ្ឋាន ហាងទំនិញ និងកន្លែងលេងកម្សាន្តជាច្រើននៅទីក្រុងហូជីមិញបានបិទជាបណ្តោះអាសន្ន ហើយផ្អាកសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 ។
ភោជនីយដ្ឋាន ហាងទំនិញ និងកន្លែងលេងកម្សាន្តជាច្រើននៅទីក្រុងហូជីមិញបានបិទជាបណ្តោះអាសន្ន |
រហូតមកដល់ពេលនេះ ភោជ នីយដ្ឋាន ហាងទំនិញ និងកន្លែងលេងកម្សាន្តជាច្រើននៅទីក្រុងហូជីមិញ បានបិទជាបណ្តោះអាសន្ន ហើយផ្អាកសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 ។ លោក Nguyen Van Ngoc រស់នៅវិថី Ly Phuc Man ខ័ណ្ឌទី ៧ នៃទីក្រុងហូជីមិញ បានឲ្យដឹងថា៖
“ជំងឺឆ្លង Covid-19 នេះក៏ជះឥទ្ធិពលដល់ជីវភាពរស់នៅរបសប្រជាជននៅតំបន់នានា។ ហាងលក់ទំនិញកាត់បន្ថយការលក់ដូរ បានជាជីវភាពរស់នៅរបស់ប្រជាជនមានការផ្លាស់ប្ដូរដែរ។ ទន្ទឹមនឹងនេះ ប្រជាជនបានគោរពតាមការណែនាំរបស់រដ្ឋាភិបាល គឺកាត់បន្ថយការធ្វើដំណើរ ហើយទិញទំនិញតាមរយៈអនឡាញវិញ”។
នៅទីក្រុងហាណូយវិញ ហាងលក់ទំនិញដែលលក់ដូរទំនិញមិនចាំបាច់នានាក៏បានបិទសកម្មភាពផងដែរ៕